Covid-19

នាយការិយាល័យ អាវុធជីវសាស្ដ្រ-វិទ្យុសកម្ម ម្នាក់ បានឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ ទីចាត់ការការពារគីមីសាស្ត្រអគ្គបញ្ជាការដ្ឋាន បានឲ្យដឹងថា លោកវរសេនីយ៍ទោ ប៊ូយ សុចិត្រា នាយការិយាល័ យអាវុធជីវសាស្ដ្រ-វិទ្យុសកម្ម ទីចាត់ការការពារគីមីសាស្ដ្រ និងភរិយា មានទីលំនៅផ្ទះលេខ ២៥D ក្រុម៧ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៤ មេសា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គបញ្ជាការដ្ឋានទីចាត់ការ ការពារគីមីសាស្ដ្រ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ ថា «បច្ចុប្បន្នកំពុងព្យាបាលជំងឺនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។លោក ប៊ូយ សុចិត្រា ធ្លាប់បានចាក់វ៉ាក់សាំង ចំនួន២លើក រួចមកហើយ ចំណែកប្រពន្ធមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទេ។

ទីចាត់ការការពារគីមីសាស្ត្រ ក៏បានអំពាវនាវដល់នាយទាហាន នាយទា និងពលទាហានដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តន៍តាមវិធានការការពារកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ចាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top