តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត័ត៌មាន ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងតូក្យូ និងខេត្ត ស្ថិតនៅភាគខាងលិច រួមមាន Osaka, Kyoto និង Hyogo របស់ប្រទេសជប៉ុន ទំនងជានឹងប្រកាស ជារដ្ឋស្ថិតក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី១១...
ហ្សឺណែវ ៖ ទីប្រឹក្សាវ៉ាក់សាំង របស់អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវ នៅថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ដើម្បីទទួលបានទិន្នន័យបន្ថែម អំពីអត្រានៃការកកឈាម ចំពោះអ្នកដែលបានទទួលវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ AstraZeneca នៅខាងក្រៅអឺរ៉ុប ។ ក្រុមអ្នកជំនាញខាងប្រឹក្សា យុទ្ធសាស្ត្រ របស់អង្គការសុខភាពពិភពលោក (SAGE) ស្តីពីការចាក់ថ្នាំបង្ការ បានធ្វើបច្ចុប្បន្នភាព ការណែនាំរបស់ពួកគេ...
ភ្នំពេញ៖ ក្រោយស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដែលកើតចេញពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅមិនថមថយ ជាពិសេសក្រោយសង្កេតឃើញថា អាជីវករតាមបណ្តាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអាត្រាប្រឈមខ្ពស់នោះ និងជាវិធានការចាំបាច់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ នេះបើយោងសេចក្តីណែនាំ...
ភ្នំពេញ៖ ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានដល់ការគ្រប់គ្រង ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាចធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំ អោយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាក ធ្វើតេស្តរកវីរុសកូវីដ១៩ ជាកំហិត ។ ចំពោះទីតាំងសូមមើលនៅក្នុងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ០១២/២១ សណន ស្តីពីការប្រមូលសំណាក...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។...
បុរសជនជាតិខ្មែរ២នាក់ បានស្លាប់ដោយសារជំងឺ កូវីដ១៩
វ៉ាស៊ីនតោន៖ ប្រមុខនៃបញ្ជាការយុទ្ធសាស្ត្រអាមេរិក (USSTRATCOM) បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ហើយអាចរារាំងរាល់ការឈ្លានពានពីប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ទោះយ៉ាងណាលោក Charles Richard បានលើកឡើងថា វិធីល្អបំផុតដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសកូរ៉េខាងជើង គឺការទូត បើទោះបីជាប្រទេសទាំងពីរ បានជាប់គាំងក្នុងកិច្ចចរចានុយក្លេអ៊ែរ។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថា“ ខ្ញុំនឹងប្រាប់អ្នកថា ខ្ញុំមានទំនុកចិត្តខ្លាំង ចំពោះសមត្ថភាពរបស់ខ្ញុំក្នុងការទប់ស្កាត់ ឬយើងក៏ស៊ាំនឹងសមត្ថភាពរបស់កូរ៉េខាងជើងដែរ ហើយខ្ញុំមានទំនុកចិត្តខ្ពស់ ចំពោះសមត្ថភាពរបស់យើងក្នុងការរារាំងរឿងនេះ”...
ភ្នំពេញ៖ នគរបាលស្រុកគិរីវង់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការឃាត់ខ្លួន មនុស្ស២នាក់ ដែលបាន ប្រមូលផ្តុំគ្នាផឹកស៊ី ចាក់ធុងបាសបំពាន លើបំរាមរបស់រាជរដ្ឋាភិបាល។ យោងតាមតាម អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីលោកព្រៈរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៧៩៧នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត ថ្ងៃព្រហស្បតិ៍ ធៀបនឹងអំឡុងពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១១៧.៤៥៨នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងពី៧៣៥នាក់ កាលពីថ្ងៃមុន ដែលជាចំនួនខ្ពស់បំផុតក្នុង រយៈពេល១០៦ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៧ ខែមករា ។ ដែលតួលេខនៅថេរ...