Covid-19

អភិបាលរាជធានីភ្នំពេញ ប្រកាសបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញជាបណ្តោះអាសន្ន

ភ្នំពេញ៖ ក្រោយស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដែលកើតចេញពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅមិនថមថយ ជាពិសេសក្រោយសង្កេតឃើញថា អាជីវករតាមបណ្តាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអាត្រាប្រឈមខ្ពស់នោះ និងជាវិធានការចាំបាច់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ នេះបើយោងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ០១៣/២១ សណន ផ្សព្វផ្សាយនៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ។

គួរបញ្ជាក់ផងដែរថា សេចក្តីណែនាំនេះ ត្រូវបានសម្រេចដោយ លោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ ក្នុងកិច្ចកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួម ពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ការរៀបចំវិធានការ លើការបិទផ្សារនានា និងការងាររៀបចំកន្លែង យកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top