Covid-19

ក្នុងរយៈពេល២៤ម៉ោង កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជិត៨០០នាក់

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៧៩៧នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត ថ្ងៃព្រហស្បតិ៍ ធៀបនឹងអំឡុងពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១១៧.៤៥៨នាក់ ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងពី៧៣៥នាក់ កាលពីថ្ងៃមុន ដែលជាចំនួនខ្ពស់បំផុតក្នុង រយៈពេល១០៦ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៧ ខែមករា ។ ដែលតួលេខនៅថេរ គឺលើសពី៧០០នាក់សម្រាប់ រយៈពេល០៣ថ្ងៃជាប់ៗគ្នា ។

ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងត្រីគុណ គិតចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំមុន ដោយសារតែការឆ្លងមានការប្រមូលផ្តុំគ្នាក្រុមតូច នៅក្នុងក្រុងសេអ៊ូល និងបរិវេណនៃខេត្ត Gyeonggi រួមទាំងអ្នកនាំចូលពីខាងក្រៅផងដែរ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី ចំនួន១៩៨នាក់ គឺជាអ្នកស្រុកនៅក្រុងសេអ៊ូល និង២៩០នាក់ ជាពលរដ្ឋរស់នៅខេត្ត Gyeonggi ។

ចំនួន៣៩នាក់ ជាករណីនៃអ្នកនាំចូលមកពីខាងក្រៅ គឺមកពីបរទេស ដែលនាំឲ្យតួលេខនៃអ្នកឆ្លងពីខាងក្រៅចូលមករហូតដល់៨.១២០នាក់ ។

ចំនួន០៣នាក់បានស្លាប់បន្ថែម ទៀតត្រូវបានគេបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់១.៨១១នាក់ ។ អត្រាមរណភាពសរុបនៅថេរ គឺ១,៥៤ភាគរយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top