ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់៖ កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។
វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិ ក្រុមហ៊ុន BioNTech លោក Ugur Sahin កាលពីថ្ងៃពុធបានសម្តែង នូវទំនុកចិត្តលើប្រសិទ្ធភាព នៃវ៉ាក់សាំង ដែលបានបង្កើតរួមគ្នា ដោយក្រុមហ៊ុន របស់លោក និងក្រុមហ៊ុនឱសថអាមេរិក Pfizer ប្រឆាំងនឹងមេរោគឆ្លងទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា។ លោក Sahin ដែលជាសហស្ថាបនិក...
ភ្នំពេញ៖ លោក ទៀ សុខា នៅថ្ងៃទី២៩ មេសានេះ បានចាត់ឲ្យក្រុមការងារ ពាំនាំនូវការសួរសុខទុក្ខ និងនាំយកម្ហូបអាហារ សម្ភារៈប្រើប្រាស់មួយចំនួនបន្ថែមទៀត យកទៅឧបត្ថម្ភជូនដល់បុរីទារក និងកុមារជាតិ ស្ថិតនៅផ្លូវឌួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា អំណោយទាំងអស់នេះ បានប្រគល់ម្តងរួចមកហើយ កាលពីថ្ងៃទី២២ ខែមេសា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ត្រូវបានគេរកឃើញថា មានករណីវិជ្ជមានកូវីដ១៩កើនឡើង រហូតទៅដល់៣១៤២នាក់ គឺជាតួលេខ ដែលខ្ពស់បំផុតមិនធ្លាប់ មានឡើយ ក្នុងរយៈពេល២ខែចុងក្រោយនេះ ។ ក្រសួងការសុខាភិបាល បានបានប្រកាសថា ក្រោយទទួលបានករណីវិជ្ជមានថ្មី ច្រើនបែបនេះ វាបនធ្វើឲ្យចំនួននៃអ្នក ឆ្លងកូវីដសរុប នៅទូទាំងប្រទេស...
រ៉ូម៖ សហភាពអឺរ៉ុប (EU) បានប្រកាសនៅសប្តាហ៍នេះថា ខ្លួនកំពុងប្តឹងក្រុមហ៊ុនឱសថ AstraZeneca ពីបទរំលោភកិច្ចសន្យា ចំពេលមានកង្វះការចែកចាយធំៗ ដែលជាករណី មួយដែលអ្នកវិភាគ ច្បាប់លើកឡើងថា ពិបាកនឹងបញ្ជាក់ ឬបង្ហាញពីភស្ដុតាង។ អ្នកនាំពាក្យ នៃគណៈកម្មការអឺរ៉ុប បានប្រាប់សារព័ត៌មានចិនស៊ីនហួ កាលពីថ្ងៃពុធថា ក្រុមហ៊ុន AstraZeneca បានបង្ហាញថា ខ្លួននឹងអាចផ្តល់នូវវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩...
ភ្នំពេញ-ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021៖ សែលកាត ដែលជាក្រុមហ៊ុន ជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់ នូវសេវាទំនាក់ទំនងចល័ត យូរជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ឧបត្ថម្ភ នៅក្នុងយុទ្ធនាការ ប្រណាំងប្រជែង កាយសម្បទា Race to Better Education របស់អង្គការ Caring...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះ បានបញ្ជាឲ្យបណ្ដេញមន្ត្រីការទូត ៧នាក់ មកពីប្រទេសស្លូវ៉ាគី លីទុយអានី ឡាតវីយ៉ា និងអេស្តូនី ដើម្បីជាការសងសឹក ចំពោះការបណ្ដេញប្រេសិត របស់ប្រទេសរុស្ស៊ី។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានទុកពេលមួយសប្ដាហ៍...
បរទេស៖ រដ្ឋាភិបាលបង្រួបបង្រួម គាំទ្រលទ្ធិប្រជាធិបតេយ្យ របស់មីយ៉ានម៉ា ដែលរួមមានទាំងសមាជិករដ្ឋសភា ផ្តួលរំលំដោយរដ្ឋប្រហារយោធាផងនោះ បាននិយាយប្រាប់សមាគមអាស៊ានថា ខ្លួននឹងមិនចូលរួមក្នុង កិច្ចពិភាក្សាគ្នានោះទេ លុះត្រាតែរបបសឹកដោះលែង អ្នកទោសនយោបាយទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានសមាជិក១០ប្រទេស បាននិងកំពុងតែព្យាយាម ស្វែងរកផ្លូវឲ្យប្រទេសមីយ៉ានម៉ា ចេញផុតពីវិបត្តិដែលបង្កឡើង ដោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ និងបានស្នើឲ្យបញ្ចប់អំពើហិង្សា និងចាប់ផ្តើមធ្វើការពិភាក្សា ចរចាគ្នារវាងភាគីទាំងអស់។ តាមសេចក្តីរាយការណ៍...
បរទេស៖ អ្នកនយោបាយរបស់ ប្រទេសកូរ៉េខាងត្បូងមួយរូប បានលើកឡើងថា ប្រទេសរុស្ស៊ីធ្វើការផ្គត់ផ្គង់ ឲ្យប្រទេសកូរ៉េខាងជើង នូវថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V សម្រាប់ហេតុផលមនុស្សធម៌ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ។ លោក Choi Moon-soon ជាអភិបាលខេត្ត បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងសេអ៊ូល លោក Andrey...
ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា កាលពីថ្ងៃទី២៨មេសា បាននាំយកទឹកក្រូច ចំនួន ៨០០កេស ប្រគល់មកឲ្យ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែក ជួយដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ និងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជម្ងឺរាតត្បាតកូវីដ-១៩ ។ លោកនួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងឆ្លើយតបថា ទឹកចិត្តសប្បុរសធម៌...