ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីអំពីករណីរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន៦៩៨នាក់ និងមានអ្នកជាសះស្បើយ ចំនួន៩៩៤នាក់។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កម្ពជា មានអ្នកឆ្លងសរុប ១១៧៦១ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៦៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាល៦៩៦៨ នាក់ អ្នកស្លាប់ ៨៨ នាក់៕
ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីករណីស្លាប់ជនជាតិខ្មែរចំនួន៦នាក់ ស្រ្តីអាយុ ៦៨ឆ្នាំ ស្រ្តីអាយុ ៥១ឆ្នាំ បុរសអាយុ ៣៧ឆ្នាំ បុរសអាយុ ៦១ឆ្នាំ បុរសអាយុ ៨០ឆ្នាំ និងបុរសអាយុ ៩៣ឆ្នាំ ដោយសារជំងឺកូវីដ១៩។
ភ្នំពេញ៖ ក្នុងពេលដែលរាជធានីភ្នំពេញ បែងចែកជា៣តំបន់ គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហមនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference នារសៀលថ្ងៃទី២៨ មេសា បានបញ្ជាក់ថា តំបន់ក្រហម មិនអនុញ្ញាតឲ្យដំណើរការអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាប់ហួយ និងមិនឲ្យចេញ-ចូលដាច់ខាត ។...
ភ្នំពេញ៖ ន័យរបស់លោក សយ សុភាពលើកឡើងថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ គឺចង់សំដៅទៅលើលោក សម រង្ស៊ីនិងឪពុករបស់លោក គឺលោក សម សារី ដែលជាជនក្បត់ជាតិ។ ការលើកឡើងរបស់លោក សយ សុភាពក្រោយតុលាការ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ក្រោមបទចោទ រារាំងការអនុវត្តវិធានការ រាជរដ្ឋាភិបាល។...
ភ្នំពេញ៖ បន្ថែមពីលើការបរិច្ចាគ នៅតាមតំបន់បិទខ្ទប់ប្រមាណ១០០ទីតាំង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៣០០កេស និងទឹកក្រូច អាយស៍ ១០០កេស ទៀតជូនដល់ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល សម្រាប់កងកម្លាំងនគរបាល ដែលកំពុងការពារ តាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ប្រើប្រាស់តាមតម្រូវការ។...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានលើកឡើងថា ក្នុងបរិបទនៃការវាយលុកវីរុសកូវីដ-១៩ អ្នកឈឺបានកើតទុក្ខ ឯអ្នកស្លាប់បាត់មុខ ចំពោះអ្នកជាសះស្បើយបានត្រេកអរ ។ លោកស្រីថា ប៉ុន្តែសម្រាប់បុគ្គលគ្រប់រូប គឺសភាពមួយណាក៏មិនចង់ជួបដែរ។ តាមរយៈសារតេឡេក្រាម នារសៀលថ្ងៃទី២៨...
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ បានបន្ត សហការជាមួយ កងទ័ពជើងគោកបន្តដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ ចំនួន ១៧.៣៥០គ្រួសារ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩ ។ សកម្មភាពចែកអំណោយនេះ ធ្វើឡើងតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ក្នុងបរិបទជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវលុបបំបាត់ការ នាំមនុស្សចេញ-ចូល ឆ្លងកាត់ព្រំដែនដោយ ខុសច្បាប់ ព្រមទាំងគ្រប់គ្រង ជនបរទេសឲ្យបានម៉ត់ចត់ ។ ក្នុងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ សម្តេច ស...
ភ្នំពេញ-ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៖ Montoon ដែលជាក្រុមហ៊ុន ផលិតវីដេអូហ្គេម Mobile Legends: Bang Bang ដ៏ពេញនិយមបំផុត កំពុងរៀបចំគម្រោង សម្រាប់ខួបលើកទី៣ នៃព្រឹត្តិការណ៍ MLBB 515 eParty ហើយនឹងអញ្ជើញ អ្នកលេងហ្គេម (Gamers) ទាំងអស់ នៅកម្ពុជា...