ភ្នំពេញ៖ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានប្រជុំជួរត្រួតពិនិត្យកម្លាំង ពង្រឹងការអនុវត្តវិធានការពារ ៣កុំ ៣ការពារ ដេីម្បី បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងធ្វើការចែកអំណោយរបស់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងតបទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា កងកម្លាំងនគរបាលជាតិអត់មាន ទៅបង្ក្រាបអ្នកដែលមាន និន្នាការនយោបាយផ្ទុយទេ គឺគោលបំណងបង្ក្រាបទៅលើអ្នក មានបំណងបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ ។ តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១៧ ឧសភានេះ លោក សុខ ឥសាន បានលើកឡើងថា “អត់មានបង្ក្រាប អ្នកមាននិន្នាការនយោបាយផ្ទុយទេ គឺបង្ក្រាបតែក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញជាតិប៉ុណ្ណោះ...
ភ្នំពេញ៖ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធថ្នាំជក់មានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថ យចំនួនអ្នកស្លាប់ ពិការ និងឈឺ ហើយការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាល ទទួលចំណូលពន្ធបន្ថែម សម្រាប់ប្រើប្រាស់លើការទប់ស្កាត់ជំងឺ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ ចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការ យាយីជាសកល នៃការផ្ទុះឡើងជំងឺកូវីដ១៩ និងក្រោមហេតុផលថា អ្នកជក់បារីរងផលប៉ះពាល់ ធ្ងន់ធ្ងរជាងអ្នកមិនជក់បារី...
(ភ្នំពេញ) ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១៖ មិនមែន 4G…! មិនមែន 4G+…គឺ 5G…! សូមស្វាគមន៍ ស្មាតហ្វូនស៊េរី A ដែលបានបំពាក់ប្រព័ន្ធដំណើរការ 5G និងដាំមកជាមួយលក្ខណៈសម្បត្តិម៉ាកប់ស៊េរី… ម៉ាឆ្ងាញ់… ម៉ាពេញចិត្តស្តូកតែម្តង សម្រាប់អតិថិជន សាមសុង ទាំងអស់នៅពេលនេះ មិនថា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិត ឧត្តមសិក្សា ដោយអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា គិតមកទល់សប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានមនុស្សស្លាប់ ១,០៣៦ នាក់បន្ថែមទៀតដោយសារ ជំងឺកូវីដ-១៩ ដែលធ្វើឲ្យចំនួនប្រជាជនស្លាប់សរុបកើនឡើងដល់ ៤៣៥.៧៥១ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរការឆ្លងមេរោគចំនួន ៤០,៩៤១ករណី ត្រូវបានគេរកឃើញ ដែលកើនឡើងដល់ចំនួន ១៥,៦២៧,៤៧៥ នៅទូទាំងប្រទេស។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ ប្រទេសស្រីល័ង្កា (DMC)បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីរបាយការណ៍អាកាសធាតុ កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤នាក់ បានស្លាប់ និងជាង៤២.០០០នាក់ បានរងនូវផលប៉ះពាល់ដោយសារខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានគ្រោះទឹកជំនន់ ដែលបណ្តាលមកពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ នៅឆក Bengal ប្រទេសស្រីល័ង្កា ។ មជ្ឈមណ្ឌល DMC...
ភ្នំពេញ៖លោក វ៉ីសំណាងអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺជួយសម្រាលកូន ជូនអ្នកជំងឺកូវីដ១៩ម្នាក់ដែលមានបញ្ហា សុខភាពដោយជោគជ័យនិងមិនឆ្លងកាត់ការវះកាត់ឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ឧសភានេះ លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា”សូមស្វាគមន៍ក្មួយស្រី!!! នៅថ្ងៃទី 17 ខែឧសភា ឆ្នាំ2021នេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្កើតបានកូនស្រីដែលម្តាយកើតជំងឺ covid ហើយមានបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យយើងប្រុងនិងវះកាត់ ប៉ុន្តែពេលនេះយើងបានជួយជ្រោមជ្រែង រហូតគាត់បានសម្រាលតាមក្រោមរួចជាស្ថាពរ។ សូមអបអរសាទរ”៕
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រយុទ្ធគ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Guterres បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា “ការប្រយុទ្ធត្រូវតែបញ្ឈប់។ វាត្រូវតែបញ្ឈប់ជាបន្ទាន់។ គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់នៅម្ខាង និងការទម្លាក់គ្រាប់បែកពីលើអាកាស និងកាំភ្លើងធំនៅម្ខាងទៀត ត្រូវតែបញ្ឈប់។ ខ្ញុំអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យយកចិត្តទុកដាក់ ចំពោះការអំពាវនាវនេះ” ។ លោកបានបន្ដថា...