ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដថ្មីចំនួន៤៧២នាក់ទៀត និងជាសះស្បើយ ៣៦៩នាក់ ខណៈមានអ្នកស្លាប់ថ្មី៥នាក់។ ក្នុងចំណោម៤៧២នាក់នេះ ករណីឆ្លងសហគមន៍៤៦៩នាក់ និងអ្នកដំណើរពីបរទេស៣នាក់។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ២០៦៩៥នាក់ អ្នកជាសះស្បើយ៨៥៣៩នាក់ និងអ្នកស្លាប់ចំនួន១៣៦នាក់៕
ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលជាខ្លាំង ដែលបុរសជាប្តីបានរៀបចំ គម្រោងដុតផ្ទះដើម្បីសម្លាប់ប្រពន្ធកូនទាំង៥នាក់ឲ្យស្លាប់ព្រមគ្នា ក្នុងពេលត្រឹមតែមួយយប់ កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ តាមការសួរចម្លើយពីសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ឈ្មោះ នន់ សារ៉េត អាយុ៣៩ឆ្នាំជាប្តីបានសារភាព ជាឃាតកសម្លាប់ប្រពន្ធកូន៥នាក់។ សូមបញ្ជាក់ថា កាលពីម៉ោង ៨និង៤៥ នាទីយប់...
ភ្នំពេញ ៖ ទោះបីមិនបានចេញទៅចែកដោយផ្ទាល់ដៃក្តី តែលោក កឹម សុខា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យសហមេធាវី និងសហការីនាំយកជំនួយមនុស្សធម៌របស់លោក និងសប្បុរសជនខ្មែរក្នុង-ក្រៅប្រទេស ទៅចែកជូនពលរដ្ឋ ខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខណ្ឌទួលគោក ចំនួន១០០គ្រួសារ។ អំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ-ត្រីខ-ឆៃប៉ូវផ្អែម-ទឹកស៊ីអ៊ីវ-ម៉ាស់-អាល់កុល-សាប៊ូនិងថវិកា ២០០០០រៀល។ លោក កឹម សុខា...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ា ស្ដារសន្តិភាព និងស្ថេរភាពឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថានភាពអាសន្នរយៈពេលមួយឆ្នាំត្រូវបានប្រកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំនេះហើយអំណាចរដ្ឋត្រូវបានប្រគល់ទៅឱ្យអគ្គមេបញ្ជាការនៃសេនាធិការយោធាការពារជាតិលោកឧត្តមសេនីយ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋដែលទើបបង្កើតថ្មី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ អង្គការសហប្រជាជាតិលោក Guterres ក៏បានលើកទឹកចិត្តដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យធ្វើតាមយ៉ាងឆាប់រហ័ស នូវការប្តេជ្ញាចិត្តរបស់ខ្លួន...
រីយ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់នៅថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀតពីរោគរាតត្បាត ក្នុងរយៈពេលត្រឹម ២៤ម៉ោង។ ក្នុងរយៈពេល ២៤ ម៉ោងមុនការធ្វើតេស្តក៏បានរកឃើញ ៧២,៧១៥ ករណីថ្មី នៃការឆ្លងមេរោគកូវីដ-១៩ ។ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះត្រូវបានគេរកឃើញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មនុស្ស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែផ្តោតលើការកែលម្អភាព ប្រកួតប្រជែងរបស់ខ្លួនដែលអាចសម្រេច បានតាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនរារាំងការអភិវឌ្ឍរបស់ ប្រទេសដទៃនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី ហួ ជុនយីង បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានថា“ ប្រសិនបើវាប្រឈមមុខ ឬថែមទាំងគាបសង្កត់ភាគីម្ខាងទៀត វារឹតតែធ្វើឱ្យអរិភាពកាន់តែខ្លាំងឡើង ហើយនៅទីបំផុតនាំឱ្យមានការខាតបង់ទាំងសងខាង” ។ លោកស្រីហួ បានធ្វើការកត់សម្គាល់បន្ទាប់ពីលោក...
ភ្នំពេញ៖ ក្រសួងសាធារការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈជាស្រេច ក្នុងការជំរុញប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាដើម្បីជាប្រយោជន៍ ដល់ការដឹកជញ្ជូន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ សូមជម្រាបថា ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ ដោយច្បាប់ និងការតាមដានយានយន្ត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារបានឲ្យដឹងថា យោធាជប៉ុនអាមេរិក និងបារាំងបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាចាប់ពីថ្ងៃនេះ ទៅនៅត្រង់ចំណុចភាគនិរតី របស់ប្រទេសជប៉ុន ក្នុងពេលដែលភាពព្រួយបារម្ភ ជាមួយនឹងចិនកាន់ តែខ្លាំងឡើងនៅក្នុងតំបន់។ ប្រភពដដែលបានឲ្យដឹងដែរថា នាវាចម្បាំងរបស់ប្រទេសអូស្ត្រាលី ក៏បានចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ ហើយជឿជាក់ថាវា នឹងអូសបន្លាយរយៈពេលមួយសប្តាហ៍ ដែលមានរួមបញ្ចូលទាំងកងកម្លាំងអាកាស ជើងទឹក និងជើងគោកដែល ភាគច្រើនមានប្រភពមកពីប្រទេសចំនួន៣។ សមយុទ្ធយោធានេះ...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕