Covid-19

ប្រេស៊ីល បន្ដមានអ្នកស្លាប់ ដោយសារ ជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ក្នុងកម្រិតខ្ពស់

រីយ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់នៅថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀតពីរោគរាតត្បាត ក្នុងរយៈពេលត្រឹម ២៤ម៉ោង។

ក្នុងរយៈពេល ២៤ ម៉ោងមុនការធ្វើតេស្តក៏បានរកឃើញ ៧២,៧១៥ ករណីថ្មី នៃការឆ្លងមេរោគកូវីដ-១៩ ។ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះត្រូវបានគេរកឃើញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មនុស្ស ១៥,២៨២,៧០៥ នាក់ នៅក្នុងប្រទេសប្រេស៊ីល បានធ្វើតេស្តរកវីរុសនេះ។

ប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានចំនួនច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ហើយកំពុងប្រឈមនឹងរលកឆ្លងថ្មីនៃការឆ្លងមេរោគកូវីដ-១៩ ដែលបណ្តាលឱ្យមានការកើនឡើងនូវករណីឆ្លង និងការស្លាប់ និងការដួលរលំនៃមន្ទីរពេទ្យបដែលមិនអាចដោះស្រាយការកើនឡើងនៃអ្នកជំងឺបាន។

គិតត្រឹមថ្ងៃច័ន្ទសប្ដាហ៍នេះ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងការពារមនុស្សចំនួន ៥៣,៩ លាននាក់ប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយ ៣៥,៩ លាននាក់ (១៦,៩៦ ភាគរយនៃចំនួនប្រជាជន) ជាមួយនឹងកម្រិតដូសដំបូង និង ១៨ លាននាក់ (៨,៥៤ ភាគរយនៃចំនួនប្រជាជន) ទទួលបានដូសទាំងពីរ៕ដោយ ឈូក បូរ៉ា

To Top