ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន ៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារ មួយចំនួនតូចប៉ុណ្ណោះ។ តាមរយៈហ្វេសប៊ុក របស់ក្រសួងសាធារណការ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង កំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពន្លឿន...
“បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?” ជាឃ្លាប្រយោគ ដែលបានចាក់ដោត នៅក្នុងបេះដូង របស់ប្រជាជនកម្ពុជា ឱ្យរំភើប និងភ្ញាក់គំនិតគិតសារជាថ្មី ចំពោះបេះដូងមហាសមុទ្រ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែង គិតគូរយកចិត្តទុកដាក់ ដល់វាសនារបស់ប្រជាជនកម្ពុជា ក៏ដូចជាអនាគត របស់ប្រទេសជាតិ ។ នេះជាការឆ្លើយតបទៅនឹងភាព មន្ទិលនិងការរិះគន់ ដែលថា កម្ពុជាលម្អៀង...
ភ្នំពេញ ៖ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បន្តបង្ហាញអត្តសញ្ញាណ អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ និងមិនមានករណីជាសះស្បើយទេ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១។
ភ្នំពេញ ៖ អាជ្ញាធរខេត្តតាកែវ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៨នាក់ទៀត នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ ។
កូឡាឡាំពួរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃសុក្រ ម៉ាឡេស៊ី បានរាយការណ៍ថា ជាថ្ងៃទី៤ របស់ខ្លួនហើយ នៃកំណត់ត្រាករណីថ្មី នៃជំងឺកូវីដ-១៩ ដែលមានអ្នកឆ្លងជំងឺ ចំនួន៨.២៩០នាក់ ។ នេះជាជាលើកដំបូង ហើយសម្រាប់ប្រទេសម៉ាឡេស៊ី...
ប្រែសម្រួលៈ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ CIA របស់អាមេរិក បានជួយសំរបសំរួលក្រុមដែល នៅពីក្រោយបណ្តាប្រទេស នៅអ៊ឺរ៉ុបខាងលិច ដែលជាឬសគល់នៃ មន្រ្តីរដ្ឋាភិបាលអតីតពួកហ្វាស៊ីស ដែលនឹងធ្វើសង្គ្រាមមិនទៀងទាត់ (ត្រូវបានកំណត់នៅក្នុងគោល លទ្ធិរួមគ្នារបស់សហរដ្ឋអាមេរិកថា ជា“ ការតស៊ូដ៏ឃោរឃៅក្នុង ចំណោមរដ្ឋនិងស្ថាប័នមិនមែនរដ្ឋ ដើម្បីភាពស្របច្បាប់ និងឥទ្ធិពលលើប្រជាជនដែលពាក់ព័ន្ធ) ប្រសិនបើសហភាពសូវៀតចូលលុកលុយ រឺចលនាកុម្មុយនិស្តបានឡើងកាន់អំណាច។ ឥលូវនេះបេក្ខភាពកំពូល របស់មន្ទីរប៉ង់តាហ្គោន បានស្នើឱ្យមានកម្មវិធីស្រដៀងគ្នា...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កាលពីម្សិលមិញបានផ្តល់ការធានាបន្ថែមទៀតថា ប្រជាជនថៃទាំងអស់នឹងទទួលបានការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ហើយលោកក៏បានព្រមានដល់ប្រព័ន្ធផ្សព្វផ្សាយកុំ ឲ្យផ្សាយព័ត៌មានណាមួយឈានទៅដល់ការភាន់ច្រលំលើកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ថា ដំបូងឡើយរដ្ឋាភិបាលកំពុងធ្វើការដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ ដូច្នេះអ្នកដែលត្រូវការបំផុតអាចត្រូវបានរៀបចំចាក់មុនគេ។ លោកបន្ថែមថា «...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងបន្តគិតគូរវែងឆ្ងាយ អំពីចក្ខុវិស័យនៃកំណែទម្រង់ស៊ីជម្រៅ លើការផ្តល់សេវាសាធារណៈ ដើម្បីឈានឆ្ពោះទៅរកគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។ ក្នុងប្រជុំពិនិត្យពិភាក្សាលើការប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពជំនាញក្រោមឱវាទរបស់ក្រសួងសម្រាប់រៀបរៀងសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ផ្នែកវិស័យសាធារណការ និងដឹកជញ្ជូន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ...
ព្រុចសែល៖ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃសុក្របានអនុម័តការប្រើប្រាស់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Pfizer-BioNTech ក្លាយជាវ៉ាក់សាំងដំបូងគេ ដែលត្រូវបានអនុញ្ញាតសម្រាប់មនុស្សវ័យជំទង់ នៅក្នុងរដ្ឋចំនួន ២៧ នៃសមាជិកសហភាពអឺរ៉ុប។ អ្នកគ្រប់គ្រងយុទ្ធសាស្ត្រវ៉ាក់សាំងរបស់ EMA លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី កាបិទខ្ទប់ផ្នែកនៃភូមិសាស្រ្តភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។