ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់មន្ទីរបញ្ចកោណ ស្នើឱ្យសភាអាមេរិក បណ្តុះបណ្តាលផ្នែកទ័ពព្រៃ ដល់កងទ័ពកោះតៃវ៉ាន់ ដើម្បីប្រឆាំងចិន

ប្រែសម្រួលៈ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ CIA របស់អាមេរិក បានជួយសំរបសំរួលក្រុមដែល នៅពីក្រោយបណ្តាប្រទេស នៅអ៊ឺរ៉ុបខាងលិច ដែលជាឬសគល់នៃ មន្រ្តីរដ្ឋាភិបាលអតីតពួកហ្វាស៊ីស ដែលនឹងធ្វើសង្គ្រាមមិនទៀងទាត់ (ត្រូវបានកំណត់នៅក្នុងគោល លទ្ធិរួមគ្នារបស់សហរដ្ឋអាមេរិកថា ជា“ ការតស៊ូដ៏ឃោរឃៅក្នុង ចំណោមរដ្ឋនិងស្ថាប័នមិនមែនរដ្ឋ ដើម្បីភាពស្របច្បាប់ និងឥទ្ធិពលលើប្រជាជនដែលពាក់ព័ន្ធ) ប្រសិនបើសហភាពសូវៀតចូលលុកលុយ រឺចលនាកុម្មុយនិស្តបានឡើងកាន់អំណាច។ ឥលូវនេះបេក្ខភាពកំពូល របស់មន្ទីរប៉ង់តាហ្គោន បានស្នើឱ្យមានកម្មវិធីស្រដៀងគ្នា សម្រាប់កោះតៃវ៉ាន់ ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា បេក្ខជនម្នាក់នៅមន្ទីរប៉ង់តាហ្គោន បានស្នើឡើងនៅក្នុងសវនាការ បញ្ជាក់របស់គាត់ថា សហរដ្ឋអាមេរិកគួរតែបណ្តុះបណ្តាល កងទ័ពរបស់កោះតៃវ៉ាន់ លើការប្រយុទ្ធប្រឆាំងផ្នែកទ័ពព្រៃ ក្នុងករណីដែលកម្លាំងចិន ចូលលុកលុយកោះស្វយ័តនេះ។

លោក Christopher Maier ដែលត្រូវបានតែងតាំង ដោយប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យធ្វើជាជំនួយការលេខាធិការក្រសួងការពារជាតិ សម្រាប់ប្រតិបត្តិការពិសេសនិងជម្លោះដែលមានកម្រិតទាប គឺបានប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ ព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ថា មន្ទីរប៉ង់តាហ្គោនគួរតែពិចារណាយ៉ាង បានដិតដល់ក្នុងការជួយកងទ័ពរបស់កោះតៃវ៉ាន់ បង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការធ្វើសង្គ្រាមមិនទៀងទាត់ ៕

To Top