រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ UNHRC ដើម្បីបង្កើតគណៈកម្មាធិការ ឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការរំលោភបំពាន របស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន ។ ក្នុងអំឡុងពេលប្រជុំបន្ទាន់ UNHRC បានសម្រេចចិត្តបើកការស៊ើបអង្កេត អន្តរជាតិមួយ ទៅលើការរំលោភសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងទឹកដី ប៉ាឡេស្ទីន និងអ៊ីស្រាអែលចាប់តាំងពីខែមេសា បន្ទាប់ពីរដ្ឋជា សមាជិកចំនួន ២៤...
ប៉េកាំង ៖ អ្នកនាំពាក្យយោធាបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតនឹងការលក់ អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដោយប្រទេសណាមួយ និងទំនាក់ទំនងយោធា ជាមួយកោះនេះ តាមរូបភាពណាក៏ដោយ ដោយហេតុថាកោះតៃវ៉ាន់ គឺជារឿងផ្ទៃក្នុង របស់ចិន។ លោក តាន់ កេហ្វ៊ី អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅ នឹងផែនការ របស់ក្រសួងការពារជាតិ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីនៃអង្គភាពពាក់ព័ន្ធ ចុះស្រាវជ្រាវ និងប្រមូលសំណាក អ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវីដ-១៩ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីធ្វើតេស្តសុខភាព និងបិទខ្ទប់ផ្ទះមួយចំនួន ដែលពាក់ព័ន្ធនឹងការប៉ះពាល់អ្នកវិជ្ជកូវីដ-១៩...
បរទេស ៖ មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់មួយរូប នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តី រាយការណ៍ បាននិយាយថា ទីក្រុងមូស្គូបានប្រើប្រាស់ កងកម្លាំងជើងទឹក និងជើងអាកាសរបស់ខ្លួន បណ្តេញនាវាចម្បាំងអង់គ្លេស HMS Dragon មួយគ្រឿង ចេញពីទីតាំង ដែលលោកនិយាយថា ជាដែនទឺកកម្មសិទ្ធិរុស្ស៊ី នៅជិតតំបន់គ្រីមា កាលពីខែតុលាឆ្នាំមិញ ។ លោក Vladimir...
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើការជាបន្ទាន់ជាមួយ អង្គការសុខភាពពិភពលោក (WHO) ស្តីពីប្រភពដើមនៃវីរុសកូវីដ- ១៩ ក្នុងលក្ខណៈវិទ្យាសាស្ត្រ ដូចប្រទេសចិនដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសលោក ចាវលី ជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ចាប់តាំងពីសហរដ្ឋអាមេរិក បានស្នើសុំម្តងហើយម្តងទៀតឱ្យប្រទេសចិន ជាផ្នែកមួយនៃការស៊ើបអង្កេតអន្តរជាតិ ដែលមានតម្លាភាព និងផ្អែកលើភស្តុតាងនោះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា ចំនួនប្រជាជនអាមេរិក ដែលកំពុងស្វែងរកអត្ថប្រយោជន៍ ពោលគឺគ្មានការងារធ្វើបានធ្លាក់ចុះ កាលពីសប្តាហ៍មុនមកនៅត្រឹម ៤០៦.០០០នាក់ ដែលអត្រារាតត្បាតរាតត្បាតថ្មី និងជាភស្ដុតាងថ្មីបន្ថែមទៀតដែលថា ទីផ្សារការងារកំពុងតែពង្រឹង ខណៈដែលវីរុសថយចុះ ហើយសេដ្ឋកិច្ចចាប់ផ្តើមដំណើរការឡើងវិញ ។ របាយការណ៍ចេញនៅថ្ងៃព្រហស្បតិ៍នេះ ពីក្រសួងការងារបានបង្ហាញថា ពាក្យសុំបានធ្លាក់ចុះ...
ស្វាយរៀង៖ យោងតាមលោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ ដែលបានបង្ហោះតាមអាក់ខោន ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំគោកព្រីងចុះឃាត់ខ្លួន ជនដែលមានវិជ្ជមានវីរុសកូវីវីដ-១៩ម្នាក់ ដែលបានព្យាយាមរត់គេច ពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះ នៅស្រុកស្វាយជ្រំបានទាន់ពេលវេលា។ លោកស្រីបន្តថា ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន បាននៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពី វិធានការជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ បន្តចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ម៉ូស្គូ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា តុលាការរបស់ប្រទេសរុស្ស៊ី បានពិន័យជាប្រាក់ ចំនួន១,៥លានរូប្លិ៍ (roubles) ដល់ក្រុមហ៊ុន Tiktok ។ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានពិន័យដល់ក្រុមហ៊ុន Tiktok ដែលមានទឹកប្រាក់ ចំនួន១,៥លានរូប្លិ៍ ស្មើនឹង២០.៤២៥...
បរទេស ៖ ប្រធានសិទ្ធិមនុស្សយូអិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ីស្រាអែល អាចបានធ្វើឧក្រិដ្ឋកម្ម សង្គ្រាម នៅក្នុងសង្គ្រាម រយៈពេល១១ថ្ងៃ ជាមួយពួកសកម្មប្រយុទ្ធ ហាម៉ាស់ ដែលគ្រប់គ្រងតំបន់ ហ្គាហ្សាស្ទ្រីប ហើយ លោក Michelle Bachelet ក៏បានអំពាវនាវឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យមានការស៊ើបអង្កេត ឯករាជ្យ ចំពោះទង្វើរបស់យោធា...