បច្ចេកវិទ្យា

តុលាការរុស្ស៊ី ពិន័យក្រុមហ៊ុន Tiktok គិតជាប្រាក់ចំនួន ១,៥លានរ៉ូប្លិ៍ ពីបទមិនលប់មាតិខុសច្បាប់

ម៉ូស្គូ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ថា តុលាការរបស់ប្រទេសរុស្ស៊ី បានពិន័យជាប្រាក់ ចំនួន១,៥លានរូប្លិ៍ (roubles) ដល់ក្រុមហ៊ុន Tiktok ។

នៅថ្ងៃព្រហស្បតិ៍នេះ តុលាការរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានពិន័យដល់ក្រុមហ៊ុន Tiktok ដែលមានទឹកប្រាក់ ចំនួន១,៥លានរូប្លិ៍ ស្មើនឹង២០.៤២៥ ដុល្លារអាមេរិក ពីបទមិនបានលុបមាតិកា ដែលក្រុងមូស្គូយល់ថា ខុសច្បាប់ដែលជាផ្នែកមួយ នៃការប្រឈមមុខ យ៉ាងខ្លាំងរវាងក្រុងម៉ូស្គូ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ។

តុលាការក៏បានពិន័យក្រុមហ៊ុន Google ចំនួន ៣,៥ លានរូប្លិ៍ ដោយបន្ថែមការពិន័យចំនួន៦ លានរូប្លិ៍ ដែលខ្លួនបានទទួល កាលពីថ្ងៃអង្គារ ។
ជុំវិញការសម្រេច របស់តុលាការនេះដែរ ក្រុមហ៊ុនខាងលើមិន បានបញ្ចេញមតិ ឬការអត្ថាធិប្បាយណាមួយ ដែលប្តឹងជំទាស់ ទៅនឹងការដាក់ ពិន័យនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top