ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ៩ ថ្មីចំនួន២នាក់បន្ថែមទៀត ដែលធ្វើឱ្យកើនឡើង ៧ករណីគិតមកត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ។
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់ នៅក្នុងរាជធានីភ្នំពេញ ចំនួនជាង១០ម៉ឺននាក់ទៀតហើយ ដែលទទួលបានការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២១ ខណៈតួរលេខ នៃអ្នកចាក់វ៉ាក់សាំង កើនឡើង រហូតដល់ជាង១លាននាក់ហើយ ដោយគិតពីថ្ងៃទី១៨កុម្ភៈ មក។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩...
ភ្នំពេញ៖ រយៈពេល៥ខែ ដំបូងក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ ចំនួន១០.៨ម៉ឺនតោន ។ នេះបើយោងតាម របាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ។ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា «ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២...
ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៖ សម្អាតសំរាម ដើម្បីបំផុសគំនិត សាធារណៈជន ឱ្យចេះស្រលាញ់បរិស្ថាន សកម្មភាពការពារបរិស្ថាន និងជួយចាស់ជរា គ្រាន់តែជាទង្វើជួយសង្គមខ្លះៗ ប៉ុណ្ណោះ របស់បេក្ខនារីម្នាក់ នៃកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូស្មាត ឆ្នាំ២០២០។ ជាអ្នកជំនួញម្នាក់ នៅទីក្រុងភ្នំពេញ អ្នកនាង សឿង សុថារី គឺជាបេក្ខនារីម្នាក់...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឲ្យអនុវត្តជំហានដំបូង មុខងារស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ក្នុងទម្រង់អេឡិចត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ បន្ថែមទៀត នូវប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម...
ភ្នំពេញ៖ អ្នកខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ កំពុងរំភើបជាមួយការឈ្នះរង្វាន់ របស់ខ្លួន ពីកម្មវិធី “ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ អតិថិជនមហាសំណាងទីមួយ ដែលបានឈ្នះលុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់នេះ មកពីទីក្រុងភ្នំពេញ ឈ្មោះ ឡុច ច័ន្ទស៊ីណា មានមុខរបរជាមេផ្ទះ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បងស្រីបានឈ្នះរង្វាន់លុយសុទ្ធ $90,000 កាលពីថ្ងៃទី21...
ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ដែលជិះម៉ូតូជ្រេពេញផ្លូវ បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ ក៏ដូចពីអ្នកប្រើប្រាស់បណ្តាញ សង្គមនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ និងធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាព ។ នេះបើតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ។ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកនូវរូបភាពឃ្លីបវីដេអូ មនុស្សស្រីម្នាក់ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បើកជ្រេពេញផ្លូវ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.ក-១៩) បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងកូវីសែល (Covishield) ដូសទី១រួច ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំង កូវីសលដូសទី២ ឲ្យបានគ្រប់ៗគ្នា ជាកំហិតត្រឹមថ្ងៃទី២០ ខែមិថុនា...