ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាព កំណត់ យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាស បញ្ជាក់បន្ថែមថា ករណីកម្មករ-កម្មការិនី រោងចក្រនាំគ្នា សម្រុកចេញពីកន្លែងធ្វើការនោះ ដោយសារពួកគាត់ ជឿតាមការញុះញង់ និងការបំផុសបំផុល ពីបុគ្គលមួយចំនួន ។ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានកម្មករម្នាក់ធ្វើការ នៅក្នុងរោងចក្រតម្លើង ទោចក្រយាន អេ អេន ជេ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៥នាក់បន្ថែមទៀត ក្នុងនោះនៅស្រុកជើងព្រៃ ចំនួន២នាក់, ស្រុកព្រៃឈរ ចំនួន៧នាក់, ស្រុកកំពង់សៀម ចំនួន១៦នាក់ និងមកពីខេត្តកំពង់ធំ ចំនួន៤នាក់ និងមានអ្នកជាសះស្បើយ ចំនួន១៤នាក់ផងដែរ៕
ភ្នំពេញ ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើការបកស្រាយថា កម្មករ-កម្មការិនី ជាច្រើនរូបនាំគ្នាសម្រុកចេញ ពីកន្លែងធ្វើការងាររបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយសារមកពីពួកគាត់ យល់ច្រឡំស្មានថា ក្រុមគ្រូពេទ្យមកយកសំណាកពួកគាត់ ក្រោយរោងចក្រក្បែរនោះ មានកម្មករឆ្លងជំងឺកូវីដ១៩ ។ អភិបាលខេត្តស្វាយរៀងបន្ដថា ការសម្រុកចេញពីកន្លែងការងារនោះ ក៏ស្របពេលពួកគាត់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកបានស្នើសុំសហគមន៍ ស៊ើបការណ៍ដើម្បី“ ប្រឹងប្រែងទ្វេដង” នៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីស៊ើបអង្កេតដើមកំណើត នៃវីរុសកូវីដ-១៩ ហើយរាយការណ៍មក លោកវិញក្នុងរយៈពេល ៩០ថ្ងៃ។ ការផ្លាស់ប្តូរនេះបានកើតឡើង ចំពេលមានការយកចិត្តទុកដាក់ជាថ្មី ចំពោះទ្រឹស្តីមួយ ដែលវីរុសដែលត្រូវបានរកឃើញ ដំបូងបង្អស់នៅទីក្រុងវូហាន ប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរាលដាលពាសពេញពិភពលោក...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ខ្លួនបានសម្រេចចិត្តបណ្តេញ អ្នកការទូតប៊ុលហ្គារីម្នាក់ ចេញពីតំណែងអ្នកការទូត ក្នុងប្រទេសរបស់ខ្លួន ដើម្បីទុកជាការសងសឹក នេញបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតប៊ុលហ្គារី មកជូនដំណឹងដល់លោកថា និយោជិកម្នាក់មកពីស្ថានទូតប៊ុលហ្គារី នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានប្រកាសថា ជាបុគ្គលដែលមិនត្រូវបានគេដឹងគុណ និងបណ្ដេញបុគ្គលម្នាក់នេះចេញពីប្រទេស។ ប្រភពព័ត៌មានបានបន្ថែមទៀតថា វិធានការនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបណ្តេញអ្នកការទូតរុស្ស៊ី ដោយគ្មានមូលដ្ឋាននៅស្ថានទូតរុស្ស៊ី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ឧសភានេះបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៦៤៩នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៦៣៣ នាក់និងអ្នកដំណើរពីបរទេស ១៦ នាក់ ចំណែកអ្នកជាសះស្បើយ ៦២៦ នាក់ និងស្លាប់ ៤ នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក...
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ សរុបចំនួន ១១៣នាក់ (ស្រី ៤៤នាក់) នៅក្នុងមណ្ឌលព្យាបាល ចំនូន៩ បានជាសះស្បេីយ នៅថ្ងៃនេះ។ បើតាមរបាយការណ៍បានបញ្ជាក់ថា៖១/-មណ្ឌលព្យាបាល Crystal 07 ចំនួន៤៨នាក់...
ភ្នំពេញ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ មនុស្សចំនួន៩នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅស្រុកត្បូងឃ្មុំ និង ស្រុកអូររាំងឪ ។
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅថ្ងៃពុធម្សិលមិញនេះថា ការចោទប្រកាន់របស់លោកខាងលិច ចំពោះការជាប់ពាក់ព័ន្ធរបស់ រុស្ស៊ីនៅក្នុងឧប្បត្តិហេតុជើងហោះហើររបស់ ក្រុមហ៊ុនធាកាសចរ Ryanair គឺមិនមានមូលដ្ឋាន និងមិនពិតនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា ទោះបីជាការពិតដែលថាមានតែ ៣ ថ្ងៃបានកន្លងផុតទៅចាប់តាំងពីការចុះចត ហើយដោយគ្មានលទ្ធផលណាមួយទាក់ទងនឹងការស៊ើបអង្កេតក្នុងករណីនេះ មន្រ្តីលោកខាងលិចបានសន្និដ្ឋានយ៉ាងលឿននិងជាឯកច្ឆ័ន្ទ។ លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “យើងបានយកចិត្តទុកដាក់លើរបៀប ដែលដៃគូលោកខាងលិចរបស់យើង...