អាប៊ូចា៖ អ្នកនាំពាក្យប៉ូលីសបានប្រាប់ភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួថា មនុស្សជាច្រើនបានបាត់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីទូកដឹក អ្នកដំណើរជាង ១៦០ នាក់ បានលិចនៅក្នុងទន្លេមួយ នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Nafiu Abubakar អ្នកនាំពាក្យប៉ូលីសក្នុងរដ្ឋ Kebbi បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា ប៉ូលីសបានទទួលព័ត៌មានថា ទូកមួយដែលផ្ទុកមនុស្សជាង ១៦០ នាក់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រទេសចិន បានធ្វើការអំពាវនាវសាជាថ្មីទៅដល់អាមេរិកក្នុងការបញ្ចប់ ទៅនៃទំលាប់ក្នុងការជ្រៀតជ្រែក ទៅលើកិច្ចការងារផ្ទៃក្នុងរបស់បណ្តាប្រទេសដទៃទៀត និងគួរតែខ្វាយខ្វល់ចំពោះបញ្ហា ក្នុងប្រទេសខ្លួនឯងជំនួសវិញ។ សេចក្តីថ្លែងការស្នើសុំបែបនេះត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យរបស់ក្រសួង ការបរទេសចិនលោក Zhao Lijian នៅក្នុងឧិកាសនៃឆ្លើយតប ទៅនឹងសំណួររបស់ក្រុម អ្នកកាសែតនៅក្នុងខួបនៃការស្លាប់ របស់ជនជាតិស្បែកខ្មៅលោក George Floyd កាលពីខែឆ្នាំ២០២០កន្លងទៅ។ លោក Zhao បានបន្តថារបៀបនៃការធ្វើអំពើហិង្សា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជារយ៉ាងតឹងរឹង ការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែនជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។ ជាក់ស្ដែងកាលយប់ថ្ងៃទី២៥ ឈានចូល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បានចាប់ខ្លួន មេខ្យល់ ១-ឈ្មោះ ជួន...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់អាមេរិក ប្រចាំនៅទីក្រុងតៃប៉ិ បាននិយាយនៅថ្ងៃពុធនេះថា លោកមានទំនុកចិត្តជឿជាក់ថា តៃវ៉ាន់អាចគ្រប់គ្រងសន្ទុះឆ្លង ជំងឺកូវីដ១៩បាន ដោយធ្វើការកត់សម្គាល់ថា ចំនួននៃការឆ្លង នៅតែមានកម្រិតទាប និងថា ពួកគេកំពុងតែពិភាក្សាគ្នា ស្តីពីថ្នាំវ៉ាក់សាំង។ ក្រោយការមានសុវត្ថិភាព អស់រយៈកាលជាច្រើនខែ កោះតៃវ៉ាន់ នាពេលបច្ចុប្បន្ននេះ កំពុងតែប្រយុទ្ធប្រឆំាង នឹងការកើនឡើង ក្នុងករណីឆ្លងនៃជម្ងឺកូវីដ១៩ ប៉ុន្តែមានការចាក់ថ្នាំវ៉ាក់សាំង បានត្រឹមតែប្រមាណ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ បានជួបមន្ត្រីជនខ្ពស់នានា នៅក្នុងទីក្រុងគែរ នៅថ្ងៃពុធនេះ ក្នុងអំឡុងដំណើរទស្សនកិច្ច តំបន់មជ្ឈិមបូព៌ា មានគោលដៅពង្រឹង បទឈប់បាញ់គ្នា ដែលបានបញ្ចប់ការប្រយុទ្ធគ្នា ក្នុងពេលជាច្រើនឆ្នំា រវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។ នៅក្នុងដំណើរទស្សនកិច្ច រយៈពេលខ្លីនោះ លោក Antony Blinken...
បរទេស៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ បានចាប់ខ្លួនមេបញ្ជាការ កងជីវពលជាន់ខ្ពស់ លោក Qasim Muslih ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្មអ៊ីរ៉ាក់ នេះបើតាមប្រភពសន្តិសុខចំនួន៣ បាននិយាយប្រាប់ឲ្យដឹង។ លោក Qasim Muslih គឺត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងបាដាដ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារមួយចំនួន រួមទាំងការវាយប្រហារថ្មីៗនេះ លើមូលដ្ឋានទ័ពអាកាស Ain al-Asad...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបង្ហាញបំណង ចង់បន្តកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង តាមរយៈការចាត់តំាង ប្រេសិតពិសេសមួយរូប។ ក្រោយការធ្វើដំណើរ ទៅសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន នៅក្នុងសន្និសីទកាសែតមួយ ជាមួយប្រធានបក្សនយោបាយធំៗ របស់កូរ៉េខាងត្បូង លោក មូន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៧នាក់ បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងបុរសឈ្មោះ ម៉ន សុខម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ (អាយ តាវ) ស្ថិតនៅភូិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ភ្នំពេញ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត (ស្រី០១នាក់) មកពីរាជធានីភ្នំពេញ ០៣នាក់និងថៃ០២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៩៧នាក់ (ស្រី៤៧នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី...