ព័ត៌មានអន្តរជាតិ

លោក Blinken ជួបជាមួយ ប្រធានាធិបតី អេហ្ស៊ីប ស្របពេលអាមេរិក ស្វះស្វែងរក្សា បទឈប់បាញ់គ្នា នៅហ្គាហ្សា

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ បានជួបមន្ត្រីជនខ្ពស់នានា នៅក្នុងទីក្រុងគែរ នៅថ្ងៃពុធនេះ ក្នុងអំឡុងដំណើរទស្សនកិច្ច តំបន់មជ្ឈិមបូព៌ា មានគោលដៅពង្រឹង បទឈប់បាញ់គ្នា ដែលបានបញ្ចប់ការប្រយុទ្ធគ្នា ក្នុងពេលជាច្រើនឆ្នំា រវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។

នៅក្នុងដំណើរទស្សនកិច្ច រយៈពេលខ្លីនោះ លោក Antony Blinken បានជួបជាមួយ លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi លោករដ្ឋមន្ត្រីការបរទេស Sameh Shoukry និងប្រធានចារកម្ម លោក Abbas Kamel នៅវិមានប្រធានាធិបតីអេហ្ស៊ីប។

ផ្ទាំងពាណិជ្ជកម្ម

ដោយលើកឡើង ពីបុគ្គលិកនៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំក្នុងទីក្រុងគែរ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក និងអេហ្ស៊ីប កំពុងតែធ្វើការងាររួមគ្នា ដើម្បីឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅក្នុងសុវត្ថិភាព និងសន្តិសុខ។

គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីប មានចំណងមិត្តភាពដ៏យូរអង្វែង ជាមួយភាគីទាំងពីរ ក្នុងជម្លោះនោះ និងបានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងដំណើរសម្របសម្រួល ដោយសហការគ្នាជាមួយ សហរដ្ឋអាមេរិក ឲ្យមានបទឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា ក្រោយការប្រយុទ្ធគ្នា រយៈពេល១១ថ្ងៃ៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×