ភ្នំពេញ ៖ អង្គការ WCS បានឲ្យដឹងថា ក្នុងរដូវពងកូន ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៦៦សម្បុក មានពងចំនួន២.៥២៨ពង ។ តាមគេហទំព័រហ្វេសប៊ុករបស់ អង្គការ WCS នាពេលថ្មីៗនេះ បានបញ្ជាក់ថា «នៅក្នុងរដូវពងកូន ឆ្នាំ ២០២១នេះ ក្រុមសហគមន៍ ការពារសម្បុកមេគង្គ ដែលគាំទ្រដោយសហភាពអឺរ៉ុប...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាបានចេញសេចក្តីប្រកាស ព្រមានមួយអំពីការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុនខណៈដែលប្រទេសមួយនេះ កំពុងរងការវាយប្រហារ រលកថ្មីមួយទៀត ។ ជប៉ុននឹងត្រូវក្លាយទៅជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅក្នុងទីក្រុងតូក្យូ ប៉ុន្តែរលកវាយប្រហារ ដោយកូវីដសាជាថ្មី កំពុងធ្វើឲ្យក្លាយទៅជាសំពាធសម្រាប់ គណកម្មការរៀបចំព្រឹត្តិការណ៍ នៅឡើយ។ ទោះបីជាយ់ាងណាក្តីមន្ត្រីរៀបចំ កីឡាអូឡាំពិករបស់អាមេរិក បានអះអាងថា...
បរទេស ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់អាមេរិក, មូលហេតុ នៃឧប្បត្តិហេតុធ្លាក់នេះ មិនទាន់ត្រូវបានកំណត់ នៅឡើយទេ ។ ការស្លាប់ម្នាក់ត្រូវបាន គេរាយការណ៍ ប៉ុន្តែនៅតែមិនទាន់ច្បាស់ថា តើអ្នកស្លាប់គឺ ជាអ្នកបើកយន្ដហោះធ្លាក់ឬជនស៊ីវិល អ្នករស់នៅក្នុងផ្ទះ ឬតំបន់ជុំវិញនោះទេ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៥ ខែឧសភា...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសហការ ជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងសម្រុកចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់លឿង ចំនួន៣ខណ្ឌ បន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ការបង្កើតឲ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងដល់ពលរដ្ឋរស់នៅក្នុងតំបន់លឿង៣ខណ្ឌបន្ថែមទៀតនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ចាប់ផ្តើមពីថ្ងៃ២៥ឧសភា ដល់៧ មិថុនាមានរហូតដល់ចំនួន ២០ទីតាំង ។ សូមរំលឹកថា...
ភ្នំពេញ ៖ ក្នុងរយៈពេលជិត៥ខែ ចាប់ពីខែមករាដល់ ឧសភាឆ្នាំ២០២១ នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់កម្ពុជា បានចំនួន២,៩៣លានតោន ដោយឡែក ការនាំចេញផលិតផល កសិកម្ម សម្រេចបាន ចំនួន៤,១៣៦ លានតោន។ នេះបើតាមការឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្មថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែ...
ពោធិសាត់៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទិ ២៤ ខែ ឧសភា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តរកឃើញករណីវិជ្ជមានជម្ងឺកូវីដ-19ចំនួន ៤ នាក់ស្រី ២ នាក់បន្ថែមទៀតដោយក្នុងនោះមកពីរាជធានីភ្នំពេញទាំង ៤ នាក់។ គិតត្រឹមម៉ោង ១៨ះ០០នាទីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ...
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកអាជីវកម្ម/ផលិតកម្ម នៅរោងចក្រ យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្កាមេន ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៥៦៨នាក់ទៀត ជាសះស្បើយចំនួន ៦៦៣នាក់ និងស្លាប់ ៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ៥៦៨នាក់នេះ មានករណីឆ្លងសហគមន៍ ៥៤០នាក់ និងអ្នកដំណើរពីបរទេស ២៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៦៣២៩នាក់ អ្នកជាសះស្បើយចំនួន ១៩០២២នាក់...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឲ្យចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូង ត្រូវបន្តដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីចៀសវាងការវិលត្រឡប់មកស្ថានភាព នៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង របស់ខ្លួនឡើងវិញ។ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តមួយចំនួន កាលពីថ្ងៃទី២៥...
រ៉ង់ហ្គូន៖ មេធាវីម្នាក់បានប្រាប់ ក្រុមអ្នកយកព័ត៌មានថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋជាច្រើន បានបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃច័ន្ទ ជាលើកដំបូងចាប់តាំងពីយោធា បានកាន់កាប់អំណាច និងឃុំខ្លួនលោកស្រីអស់រយៈពេលជិត ៣ ខែមកហើយ។ ក្រោយមកនៅថ្ងៃនោះទូរទស្សន៍រដ្ឋ បានចាក់ផ្សាយរូបថតរបស់លោកស្រីស៊ូជី នៅក្នុងតុលាការដែលនេះជាលើកទី១ ហើយដែលរូបថត ដែលបង្ហាញលោកស្រីត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយ របបយោធាចេញផ្សាយចាប់តាំង...