ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបាននិយាយថា ពលរដ្ឋចំនួន០៩នាក់បានត្រូវគេរាយការណ៍ថា កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលដឹកមនុស្សចំនួន២០នាក់ បានក្រឡាប់លិច នៅបារាយណ៍ទឹក Kedung Ombo នៅខេត្តជ្វាកណ្តាល របស់ប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ។ ក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា មានពលរដ្ឋលើសពី១១នាក់ ត្រូវបានគេជួយសង្គ្រោះ ។...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា នេះអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ ក្នុងចំណោមអ្នកជំងឺសរុប២១៥នាក់ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគ្រូពេទ្យអនុញ្ញាតអោយ ត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ ។ តាមរយៈហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានសម្រេចបានការចុះឈ្មោះបេក្ខភាព ឈរឈ្មោះជាប្រធានាធិបតីសរុបចំនួន៥៩២នាក់គិតត្រឹមថ្ងៃសៅរ៍ ជាថ្ងៃចុងក្រោយម្សិលមិញនេះ។ ប្រធានផ្នែកទទួលបន្ទុកកិច្ចការងារយុទ្ធនាការបោះឆ្នោត របស់អ៊ិរ៉ង់លោក Jamal Orf បានបញ្ជាក់ថាក្នុងចំណោមអ្នកនយោបាយ ទាំងអស់នោះគេដឹងថាក្នុងនោះមានស្ត្រីចំនួន៤០នាក់និងបុរស៥៥២នាក់ ហើយការបោះឆ្នោត ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែ មិថុនាខាងមុខនេះ។ អ្នកនយោបាយភាគច្រើនគឺមិនត្រូវបានគេស្គាល់ឡើយ លើកលែងតែអ្នកនយោបាយ៣រូបដែលមានឈ្មោះល្បីក្នុងនោះមានដូចជា អនុប្រធានាធិបតីដំបូងនៃបក្សកំណែទំរង់អតីតអ្នកនាំពាក្យ របស់រដ្ឋសភាពនិងប្រធានតុលាការ មួយរូបផង។ គួរឲ្យដឹងដែរថាការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទី១៣របស់អ៊ីរ៉ង់នឹង អនុញ្ញាតិឲ្យបេក្ខភាពទាំងអស់ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសបារាំងបានចុះឈ្មោះក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន សរុប២០លាននាក់ មកហើយគឺតាមអ្វីដែលជាគោលដៅចង់បានរបស់រដ្ឋាភិបាល។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីនៃប្រទេសបារាំងលោក Jean Castex ដោយបញ្ជាក់ទៀតថាបារាំងបាន សម្រេចនូវចំនួនដែលខ្លួនចង់បាននេះមុនប៉ុន្មានថ្ងៃនៃការអនុញ្ញាតិឲ្យអាជីវកម្មទាំងឡាយទូទាំង អាចដំណើរការឡើងវិញបាន។ លោកបន្តថាចំនួន២០លាននាក់ដែលត្រូវនឹង៣០ភាគរយ នៃពលរដ្ឋទូទាំងប្រទេសគឺជាដំណាក់កាលដំបូងហើយដំណាក់កាលបន្ទាប់បារាំងចង់ធ្វើឲ្យបាន៣០លានដូសបន្ថែមទៀតខណៈដែលតួលេខនៅតាមមន្ទីរពេទ្យនៃ អ្នកជំងឺក៏បានចេះតែថយចុះហើយផងដែរ។ គួរឲ្យដឹងដែរថានៅថ្ងៃទី១៩ខែឧសភាខាងមុខនេះ ហាងដែលមិនចាំបាច់នានាត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញភោជនីយដ្ឋាននិងហាងកាហ្វេក៏នឹងអនុញ្ញាតិ ឲ្យចាប់ផ្តើមវិញពាក់កណ្តាលនៃលទ្ធភាពផ្ទុកភ្ញៀវរបស់ខ្លួនផងដែរហើយនឹងបន្តបើក រោងកុនកីឡាដ្ឋាននិងសារមន្ទីរវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញអ្នកជំងឺកូវីដ១៩ ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៧០នាក់។ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៧០នាក់ខាងលើ គឺជាអាជីវករ សិស្ស កុមារ កម្មករ និងកម្មការនីរោងចក្រ ដូចរាយនាមខាងក្រោម៖
According to official sources from China Tower, several suppliers have recently been punished by China Tower for unqualified products. Antenna sampling inspections...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៃក្រសួងសុខាភិបាល បាននិងកំពុងរៀបចំផែនការចាក់វ៉ាក់សាំង ឱ្យបានល្បឿនលឿនជាទីបំផុត សម្រាប់ចាក់ជូនប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ។ ក្នុងពិធីទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិននាថ្ងៃទី១៦...
បរទេស៖ អ្នកកាសែត AFP បាននិយាយថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅថ្ងៃសៅរ៍ បានកម្ទេចអគារកម្ពស់ ១៣ ជាន់ ដែលមានទីស្នាក់ការរបស់ទូរទស្សន៍ Al Jazeera និងទីភ្នាក់ងារព័ត៌មានអាមេរិក Associated Press នៅតំបន់ ហ្កាហ្សាស្ទ្រីប។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៣៥០ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣៤១ នាក់និងអ្នកដំណើរពីបរទេស៩នាក់ ចំណែកអ្នកជាសះស្បើយ មានចំនួន១៣៨០នាក់ និងស្លាប់៣នាក់បន្ថែមទៀត។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប 22184 នាក់,អ្នកជាសះស្បើយ 12120 នាក់និងអ្នកស្លាប់ 150...
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋអ៊ូតាប្រាដែស នៅភាគឦសាន ប្រទេសឥណ្ឌា បានចាប់ផ្តើម ពង្រាយកងកំលាំងប៉ូលីស និង តម្លើងកាមេរ៉ាសុវត្ថិភាព ដើម្បីបញ្ឈប់ការយកសព ទៅបោះចូលក្នុងទឹកទន្លេគង្គារ ចំពេលមានការព្រួយបារម្ភ អំពីសុវត្ថិភាពកាន់តែខ្លាំងឡើង បន្ទាប់ពីសាកសពរាប់សិប បានអណ្តែតទឹក ដែលគេសង្ស័យថា ជាសពដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលគេបានឃើញនៅក្នុងទឹកទន្លេ។ យោងតាមសារព័ត៌មាន SputnIk...