ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារតាមអាកាស ទៅលើអគារកម្ពស់ ១៣ជាន់ ដែលមានទីស្នាក់ការ ទូរទស្សន៍ Al Jazeera និងការិយាល័យសារព័ត៌មាន AP នៅទីនោះផង

បរទេស៖ អ្នកកាសែត AFP បាននិយាយថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅថ្ងៃសៅរ៍ បានកម្ទេចអគារកម្ពស់ ១៣ ជាន់ ដែលមានទីស្នាក់ការរបស់ទូរទស្សន៍ Al Jazeera និងទីភ្នាក់ងារព័ត៌មានអាមេរិក Associated Press នៅតំបន់ ហ្កាហ្សាស្ទ្រីប។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ទូរទស្សន៍ Al Jazeera និង ភ្នាក់ងាររបស់ AP បាននិយាយថា « អ៊ីស្រាអែលបានបំផ្លាញអគារ Jala Tower នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមានស្នាក់ការទូរទស្សន៍ Al Jazeera និងការិយាល័យសារព័ត៌មានអន្តរជាតិដទៃទៀត» ។

ទូរទស្សន៍ Al Jazeera បានបង្ហាញអគារដែលដួលរលំដល់ដី បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែល ដោយបញ្ចោញពពកផ្សិតធូលី និងកំទេចកំទីយ៉ាងច្រើន៕

ប្រែសម្រួលៈ ណៃ តុលា

To Top