ព័ត៌មានអន្តរជាតិ

បារាំង ចាក់វ៉ាក់សាំង សម្រេច បានតាមគោលដៅ ២០លាននាក់ហើយ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសបារាំងបានចុះឈ្មោះក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន សរុប២០លាននាក់ មកហើយគឺតាមអ្វីដែលជាគោលដៅចង់បានរបស់រដ្ឋាភិបាល។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីនៃប្រទេសបារាំងលោក Jean Castex ដោយបញ្ជាក់ទៀតថាបារាំងបាន សម្រេចនូវចំនួនដែលខ្លួនចង់បាននេះមុនប៉ុន្មានថ្ងៃនៃការអនុញ្ញាតិឲ្យអាជីវកម្មទាំងឡាយទូទាំង អាចដំណើរការឡើងវិញបាន។

លោកបន្តថាចំនួន២០លាននាក់ដែលត្រូវនឹង៣០ភាគរយ នៃពលរដ្ឋទូទាំងប្រទេសគឺជាដំណាក់កាលដំបូងហើយដំណាក់កាលបន្ទាប់បារាំងចង់ធ្វើឲ្យបាន៣០លានដូសបន្ថែមទៀតខណៈដែលតួលេខនៅតាមមន្ទីរពេទ្យនៃ អ្នកជំងឺក៏បានចេះតែថយចុះហើយផងដែរ។

គួរឲ្យដឹងដែរថានៅថ្ងៃទី១៩ខែឧសភាខាងមុខនេះ ហាងដែលមិនចាំបាច់នានាត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញភោជនីយដ្ឋាននិងហាងកាហ្វេក៏នឹងអនុញ្ញាតិ ឲ្យចាប់ផ្តើមវិញពាក់កណ្តាលនៃលទ្ធភាពផ្ទុកភ្ញៀវរបស់ខ្លួនផងដែរហើយនឹងបន្តបើក រោងកុនកីឡាដ្ឋាននិងសារមន្ទីរ
វិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top