នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែង និង សាលាបឋមសិក្សាកំពង់ក្តុល ក្នុងសង្កាត់ព្រៃវែង ដែលជាទីតាំងទី១១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៨នាក់ ជាសះស្បើយចំនួន ០៤នាក់ និងទទួលមរណៈភាពចំនួន ០១នាក់ ។
បរទេស៖ប្រេសិតសហភាពអឺរ៉ុប ដែលសម្របសម្រួលកិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឡើងវិញនោះ បាននិយាយនៅពេលថ្មីៗនេះថា លោកជឿថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើង នៅក្នុងកិច្ចពិភាក្សាជុំបន្ទាប់ ដែលចាប់ផ្តើមនៅសប្ដាហ៍ក្រោយ ប៉ុន្តែមន្ត្រីការទូតជាន់ខ្ពស់ផ្សេងទៀតបាននិយាយថា ការសម្រេចចិត្តដ៏លំបាកនៅតែមាន។ លោក Enrique Mora ជាប្រធានផ្នែកសម្របសម្រួលកិច្ចពិភាក្សា បាននិយាយប្រាប់អ្នកសារព័ត៌មាន ស្របពេលដែលកិច្ចចរចាដោយប្រយោល រវាងអាមេរិកនិងអ៊ីរ៉ង់ជុំទី៥ បានបញ្ចប់នៅថ្ងៃពុធថា “ខ្ញុំប្រាកដក្នុងចិត្តថា ជុំបន្ទាប់នឹងជាជុំមួយដែលយើងនឹងទទួលបាន កិច្ចព្រមព្រៀងមួយ”។...
បរទេស៖នាវា និងយន្តហោះមកពី ក្រុមវាយប្រហារលេខ៥ របស់នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan និងកងកម្លាំងការពារ ដែនសមុទ្រជប៉ុន បានធ្វើប្រតិបត្តិការរួមគ្នា ដែលបានចប់នៅថ្ងៃសៅរ៍កន្លងទៅ នេះបើយោងតាមកងទ័ពជើងទឹក អាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មាន ទ័ពជើងទឹកអាមេរក ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្វើប្រតិបត្តិការ ក្នុងដែនទឹកអន្តរជាតិ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ (ស្រី១នាក់) នៅស្រុកស្រែអំបិល ខេត្តកោះកុងពាក់ព័ន្ធនឹង សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញមេរោគបំប្លែងខ្លួនថ្មីប្រភេទ B.1.617 នៅលើខ្លួនពលករ៣រូប ដែលត្រឡប់មកពីប្រទេសថៃ ដែលជាប្រភេទមេរោគគួរឱ្យព្រួយបារម្ភ។ នេះបេីយោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣៩នាក់ និងមានករណីជាសះស្បើយ ចំនួន២១៦នាក់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
ភ្នំពេញ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ ព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ទទួលត្រូវបានប្រារព្ធឡើង នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំង ឱសថ កណ្ដាលនៃក្រសួងសុខាភិបាល ក្រោមវត្តមាន របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ថ្មីចំនួន២៦នាក់ ក្នុងនោះពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន១៦នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន១០នាក់ និងមានករណីជាសះស្បើយចំនួន ៣នាក់ ។
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានណែនាំព័ត៌មាន លម្អិតនៃផែនការដើម្បីចែកថ្នាំបង្ការជំងឺកូវីដ-១៩ ចំនួន ២៥ លានដូស ដែលមាននៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ផែនការបែងចែកថ្នាំចំនួន ២៥ លានដូសគឺជាផ្នែកមួយនៃក្របខ័ណ្ឌរដ្ឋបាលរបស់ បៃដិន ដើម្បីចែកចាយចំនួន ៨០ លានដូសនៅទូទាំងពិភពលោក នៅចុងខែមិថុនា។ ក្នុងចំណោមថ្នាំបង្កាទាំង...