ព័ត៌មានអន្តរជាតិ

ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Ronald Reagan ធ្វើសមយុទ្ធជាមួយជប៉ុន

បរទេស៖នាវា និងយន្តហោះមកពី ក្រុមវាយប្រហារលេខ៥ របស់នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan និងកងកម្លាំងការពារ ដែនសមុទ្រជប៉ុន បានធ្វើប្រតិបត្តិការរួមគ្នា ដែលបានចប់នៅថ្ងៃសៅរ៍កន្លងទៅ នេះបើយោងតាមកងទ័ពជើងទឹក អាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មាន ទ័ពជើងទឹកអាមេរក ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្វើប្រតិបត្តិការ ក្នុងដែនទឹកអន្តរជាតិ ជាមួយនាវាពិឃាតឧទ្ធម្ភាគចក្រ JS Ise ដើម្បីពង្រឹងសម្ពន្ធភាពអាមេរិកនិងជប៉ុន និងធ្វើឲ្យប្រសើរឡើង នូវសន្តិសុខក្នុងតំបន់។

លោកឧត្តមនាវី Will Pennington ជាមេបញ្ជាការនៃកងវាយប្រហារលេខ៥ បានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននោះដូច្នេះថា “ការធ្វើប្រតិបត្តិការនៅដែនសមុទ្រជាមួយសម្ពន្ធមិត្តរបស់យើង ក្នុងកងកម្លាំងការពារដែនសមុទ្រជប៉ុន គឺដើម្បីធានាថា យើងអាចប្រឈមមុខនឹងការប្រជែងនៅដែនសមុទ្រជាច្រើន ទាំងក្នុងពេលបច្ចុប្បន្ននិង នាពេលអនាគត”។

គួរបញ្ជាក់ថា ក្រុមវាយប្រហារលេខ៥ នៃនាវាផ្ទុកយន្តហោះ Reagan នេះ ត្រូវបានបញ្ជូនទៅកាន់តំបន់ប្រតិបត្តិការរបស់កងនាវាលេខ៧ របស់សហរដ្ឋអាមេរិក ក្នុងដំណើរគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានចាកចេញពីជប៉ុន កាលពីពាក់កណ្ដាល ខែឧសភា៕ប្រែសម្រួល៖ប៉ាង កុង


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top