ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៩៩នាក់ និងព្យាបាលជាសះស្បើយចំនួន ៦៤នាក់ ។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ។ ដោយឡែកអ្នកប៉ះប្រយោល ក៏ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងតាមដានសុខភាព ៕
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឲ្យដឹងថា ចម្ការឈើដាំ មានតួនាទីសំខាន់ ទាំងការបម្រើឲ្យផ្នែកបរិស្ថាន សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ហើយការវិនិយោគលើចម្ការឈើដាំ មានកំណើនឡើង ដូចជា ដើមម៉ៃសាក់ អាកាស្សា អង្កាញ់ ប្រេងខ្យល់ ជាដើម។ ក្នុងដំណើរទស្សនកិច្ចចម្ការម៉ៃសាក់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន...
ភ្នំពេញ៖ លោកស្រី កែវ មុំ តំណាងឲ្យសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជា និងសមាគមសមាធិព្រះធម្មកម្ពុជាចំនួន៤៤រូប នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកា ចំនួន១២ ០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាល នៅតាមមណ្ឌលព្យាបាលនានា នៅរាជធានីភ្នំពេញ។ លោកហួត ហៃ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីគិតត្រឹមថ្ងៃចន្ទមានចំនួន ៣៩៨នាក់ ក្នុងនោះរួមទាំង ការឆ្លងក្នុងស្រុកចំនួន ២៨៩នាក់ និង៩នាក់ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១៦.០៤១នាក់ ។ ក្នុងចំណោមករណីឆ្លងសហគមន៍នេះដែរ ចំនួន២១៨នាក់ គឺត្រូវបានគេរាយការណ៍ថា នៅភាគខាងត្បូងក្រុងហូជីមិញ...
ហកសឺណែវ៖ ប្រទេសចិន បានជំរុញឱ្យប្រទេសជប៉ុន ដោះស្រាយបញ្ហាស្ត្រីទាសករផ្លូវភេទ ដែលបន្សល់ទុកពីប្រវត្តិសាស្ត្រក្នុងលក្ខណៈស្មោះត្រង់និងការទទួលខុសត្រូវនៅក្នុងសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ប្រទេសចិន ក៏បានទទូចដល់ជប៉ុន ឱ្យប្រឈមមុខ និងឆ្លុះបញ្ចាំងដោយស្មោះត្រង់ ចំពោះប្រវត្តិនៃការឈ្លានពានរបស់ខ្លួន បញ្ឈប់ការបដិសេធ និងការកែលម្អផ្នែកមួយនៃប្រវត្តិសាស្ត្រនិងគោរពកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន។ ថ្លែងនៅក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីអំពើហឹង្សាប្រឆាំងនឹងស្ត្រី លោកស្រី Jiang Duan រដ្ឋមន្រ្តីបេសកកម្មចិន ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានលើកឡើងថា...
ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះ បាន គឹមហ៊ាង អាយុ ៥៣ឆ្នាំដែលបានរកឃើញឆ្លងជំងឺកូវីដ១៩ បានចូលទៅព្យាបាលជំងឺនៅមន្ទីរព្យាបាល ឃាង រ៉ូហ្សា ស្ថិតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃ២៣ មិថុនា ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ២៩ មិថុនា ។ បើតាមការរៀបរាប់របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល ស្រ្តី...
ភ្នំពេញ ៖ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ៩ បុរសម្នាក់ ឈ្មោះ ខន សុខឿន បានក្រាបថ្វាយបង្គំក្រុមគ្រូពេទ្យដែលបានទាញយកជីវិតគាត់ចេញពីចង្កូមមច្ចុរាជនៃជំងឺដដ៏កាចសាហាវនេះ។ នេះបើតាមហ្វេសប៊ុក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃ២៩ មិថុនា ។ លោក ខន សុខឿន បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យទៅធ្វើចត្តាឡីស័ក នៅផ្ទះចំនួន១៤ថ្ងៃ...
ភ្នំពេញ ៖ “ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា មិនអាចបំបែកបានឡើយ ហើយ សហគមន៍ វាសនារួមរវាងប្រទេសទាំងពីរមុតមាំជាងមាស”។ នេះជាប្រសាសន៍របស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ លោកថ្លែងបែបនេះ ក្នុងសំណេរអត្ថបទរបស់លោកជាភាសាខ្មែរផង និងចិនផង ចំនួន៦ទំព័រ ដើម្បីអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០០ (១៩២១-២០២១) នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។ ទូតចិនប្រចាំកម្ពុជាបានយកមកផ្សាយនាថ្ងៃ២៩ មិថុនា មុនថ្ងៃខួប១០០ឆ្នាំ...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការបាញ់រ៉ុក្កែតសំដៅទៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី កាលពីល្ងាចថ្ងៃច័ន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារសារព័ត៌មាន SANA បានចុះផ្សាយឲ្យដឹងថា មូលដ្ឋានគោលដៅគឺស្ថិតនៅក្នុងអណ្តូងប្រេងអាល់អូម៉ា នៅតំបន់ជនបទ Deir al-Zour ភាគខាងកើតប្រទេសស៊ីរី ដែលជាទីតាំងរបស់អាមេរិក។ ជាមួយគ្នានេះដែរក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលគាំទ្រក្រុមឧទ្ទាមបានឲ្យដឹងថា ការវាយប្រហារនេះបណ្តាលឱ្យខូចខាត...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅ ក្នុងការរៀបចំរបស់ក្រុមគ្រូពេទ្យ នាថ្ងៃបើកយុទ្ធនាការដំបូង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៤ និងក្រុងកំពង់ចាម ។ ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះ អភិបាលខេត្តកំពង់ចាម លោក...