ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព រវាងកម្ពុជា-វៀតណាម តាមពាកស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិរឹងមាំ និងយូរអង្វែង»។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ូ ក្វាង មិញ (Vu Quang Minh)...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ហាក់ដូចជាខិតចូលដល់ បន្ទាត់ប្រហមទៅហើយ ក្រោយពីមានឆ្លងជំងឺកូវីដ-១៩ កើនឡើង ជារៀងរាល់ថ្ងៃ។ ក្នុងពិធីប្រគល់ថវិកា១០លានរៀល...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា ការសិក្សារបស់ចក្រភពអង់គ្លេស បានរកឃើញថា វិធីសាស្ត្រលាយបញ្ចូលគ្នា និងវ៉ាក់សាំងទប់ទល់ទៅនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយប្រើថ្នាំយីហោផ្សេងៗគ្នាសម្រាប់ដូសទី១ និងដូសទី២ ផ្តល់ការការពារយ៉ាងល្អប្រឆាំងនឹងវីរុសរាតត្បាត ។ ការសាកល្បង Com-Cov បានមើលឃើញពីប្រសិទ្ធភាពនៃថ្នាំ Pfizer ទាំងពីរដូស និង AstraZeneca ឬមួយដូសក្នុងចំណោមថ្នំាទំាងនេះបន្តឲ្យមានប្រសិទ្ធភាពមួយថែមទៀត...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានថ្លែងកាលពីថ្ងៃចន្ទទី២៨ មិថុនាថា លោកអេម៉ានុយអែល “ម៉ានី” ប៉ាក់គីអៅ គួរតែដាក់ឈ្មោះការិយាល័យរដ្ឋាភិបាលដែលពុករលួយដើម្បីបញ្ជាក់ថា អ្នកប្រដាល់ដែលក្លាយជាសមាជិកសភាមិនមែនគ្រាន់តែធ្វើនយោបាយមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយនោះទេ ។ ការអត្ថាធិប្បាយ គឺជាជំពូកចុងក្រោយនៅក្នុងសង្គ្រាមពាក្យសំដីដ៏គួរឱ្យភ្ញាក់ផ្អើលរវាងប្រធានាធិបតី...
អាមេរិកៈ និយតករសុវត្ថិភាព អាកាសអាមេរិក បានជូនដំណឹងដល់ ក្រុមហ៊ុនប៊ូអ៊ីង ថា យន្ដហោះថ្មីបំផុត របស់ក្រុមហ៊ុន ប្រភេទ Boeing 777X នឹងត្រូវការ ការធ្វើតេស្ត និងវិភាគបន្ថែម រយៈពេលជាង ២ ឆ្នាំទៀត មុននឹងអាចចេញលិខិតបញ្ជាក់ (វិញ្ញាបនបត្រ) បាន។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧២៣នាក់ទៀត ជាសះស្បើយចំនួន ៧០៩នាក់ និងស្លាប់ ១៩នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៦២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ៩៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៤៩២៥៥នាក់ អ្នកជាសះស្បើយចំនួន ៤៣៤៧៣នាក់ និងអ្នកស្លាប់ចំនួន ៥៧៥នាក់...
វ៉ាស៊ីនតោន: ចៅក្រម ច្រានចោលបណ្តឹងប្រឆាំងនឹង ហ្វេសប៊ុក រឿងរកស៊ីផ្តាច់មុខ ដែលប្តឹងដោយ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) របស់សហរដ្ឋអាមេរិក លើបទចោទប្រឆាំងសេចក្តីទុកចិត្ត។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ចៅក្រម កាលពីថ្ងៃច័ន្ទ បានច្រានចោល បណ្តឹងប្រឆាំងនឹង សេចក្តីទុកចិត្តប្រឆាំងនឹង ហ្វេសប៊ុក របស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា លោក Gustavo Pinto វ័យ៧៣ឆ្នាំ ជាសាស្ត្រាចារ្យជនជាតិប្រេស៊ីល បានចំណាយពេលប្រចាំថ្ងៃដើម្បីទៅពិនិត្យសុខភាពនៅសាជីវកម្មអន្តរជាតិចិន-ប្រេស៊ីល ដែលផ្តោតសំខាន់លើការព្យាបាលជំងឺដោយប្រើផលិតផលតាមបែបបុរាណចិន នៅក្នុងក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ។ ការចូលទៅពិនិត្យសុខភាពរបស់គាត់រៀងរាល់ព្រឹក ដើម្បីព្យាបាលរោគតាមប្រពៃណីចិន ដូចជា៖ ការចាក់ម្ជុរវិទ្យាសាស្ត្រ និងម៉ាស្សាជាដើម ទោះបីជា ប្រទេសនេះរងការាតត្បាតដោយសារជំងឺកូវីដ-១៩ក្តី...
អ.ស.ប.៖ មិនមានការឯកភាពគ្នា លើថវិកាចំណាយ សម្រាប់បេសកកម្មថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ (អ.ស.ប.) ទេ, ការងារ អាចរាំងស្ទះ សម្រាប់ប្រតិបត្តិការ ពេញ១ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រភពពីអ្នកការទូត បានប្រាប់AFPថា...
ប្រ៊ីសប៊ែន៖ ប្រ៊ីសប៊ែន ក្លាយជា ទីក្រុងទី៤ របស់អូស្រ្តាលី សម្រាប់ការ បិទក្រុង ដោយសារតែការវាយប្រហារ ពីសំណាក់ជំងឺកូវីដ១៩ បំឡែងថ្មី។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន បារាំង AFP។