ព័ត៌មានអន្តរជាតិ

Breaking News: អត់មាន​ ការឯកភាពគ្នា លើថវិកា​ចំណាយ សម្រាប់ បេសកកម្ម ថែរក្សា ​សន្តិភាព អ.ស.ប.ទេ, ការងារ អាចរាំងស្ទះ!

អ.ស.ប.៖ មិនមានការឯកភាពគ្នា លើថវិកាចំណាយ សម្រាប់បេសកកម្មថែរក្សា​សន្តិភាព អង្គការសហប្រជាជាតិ (អ.ស.ប.) ទេ, ការងារ អាចរាំងស្ទះ សម្រាប់​ប្រតិបត្តិការ ពេញ១ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។

ប្រភពពីអ្នកការទូត បានប្រាប់AFPថា សមាជិកអ.ស.ប ចំនួន១៩៣ ប្រទេស ខកខាន មិនបានឯកភាពគ្នា លើថវិកាចំណាយសម្រាប់បេសកកម្មថែរក្សា​សន្តិភាព សម្រាប់ រយៈពេល១ឆ្នាំ ដែលការខកខាននេះ នាំទៅកដល់ “ការរាំងស្ទះ បេសកកម្មទាំងអស់”។

ប្រភពបាននិយាយថា ការបិទផ្លូវនេះ មានប្រភពមកពីប្រទេសចិន និងបណ្តាប្រទេស អាហ្វ្រិក ដែលបានស្នើសុំ នៅនាទីចុងក្រោយ។

ថវិកាសម្រាប់ប្រតិបត្តិការ ថែរក្សាសន្តិភាពពិភពលោក របស់អង្គការសហប្រជាជាតិ មានប្រមាណ ២០ បេសកកម្ម នៅទូទាំងពិភពលោក ដែលមានការប្រមូលមួកខៀវ ជិត ១០០.០០០នាក់ មានចំនួនប្រមាណ ៦,៥ ពាន់លានដុល្លារ ហើយគ្របដណ្ដប់ រយៈពេល ១២ ខែដែលចាប់ផ្តើម ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ ខែកក្កដា ដែលជា​ថ្ងៃព្រហស្បតិ៍៕

To Top