Covid-19

ការសិក្សា៖ ការលាយបញ្ចូលគ្នានូវវ៉ាក់សាំងកូវីដ-១៩ ជួយបង្កើនប្រសិទ្ធិភាពកាន់តែខ្លាំងឡើង

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា ការសិក្សារបស់ចក្រភពអង់គ្លេស បានរកឃើញថា វិធីសាស្ត្រលាយបញ្ចូលគ្នា និងវ៉ាក់សាំងទប់ទល់ទៅនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយប្រើថ្នាំយីហោផ្សេងៗគ្នាសម្រាប់ដូសទី១ និងដូសទី២ ផ្តល់ការការពារយ៉ាងល្អប្រឆាំងនឹងវីរុសរាតត្បាត ។

ការសាកល្បង Com-Cov បានមើលឃើញពីប្រសិទ្ធភាពនៃថ្នាំ Pfizer ទាំងពីរដូស និង AstraZeneca ឬមួយដូសក្នុងចំណោមថ្នំាទំាងនេះបន្តឲ្យមានប្រសិទ្ធភាពមួយថែមទៀត ។

បន្សំទាំងអស់មានប្រសិទ្ធភាពល្អបង្កើតប្រព័ន្ធភាពស៊ាំនឹងជំងឺ ។
អ្នកជំនាញលើកឡើងថា ចំណេះដឹងនេះអាចផ្តល់នូវភាពបត់បែនសម្រាប់ការចាក់វ៉ាក់សាំង ។

លទ្ធផលនៃការសាកល្បងនេះបានបង្ហាញថា អ្នកដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួនពីរដូសរួចហើយ អាចមានប្រតិកម្មភាពស៊ាំខ្លាំង ប្រសិនបើពួកគេត្រូវបានផ្តល់ឱ្យនូវថ្នាំផ្សេងដែលជាថ្នាំជំនួយ ប្រសិនបើត្រូវបានណែនាំក្នុងរដូវស្លឹកឈើជ្រុះ។

សាស្ត្រាចារ្យ Tam Jonathan Van-អនុប្រធានសាស្រ្តាចារ្យពេទ្យអង់គ្លេស បានលើកឡើងថា គ្មានហេតុផលណាត្រូវផ្លាស់ប្តូរកាលវិភាគវ៉ាក់សាំងដែលទទួលបានជោគជ័យដូចនៅចក្រភពអង់គ្លេសនាពេលបច្ចុប្បន្ននេះនោះទេ។

ប៉ុន្តែគាត់ថ្លែងថា វាអាចជាអ្វីដែលត្រូវមើលនាពេលអនាគតខាងមុខ “ការលាយបញ្ចូលគ្នាអាចផ្តល់ឱ្យយើងនូវភាពបត់បែនកាន់តែច្រើនសម្រាប់កម្មវិធី ខណៈដែលប្រទេសកំពុងគាំទ្រដល់ប្រទេសដែលបន្តប្រើប្រាស់វ៉ាក់សាំងរបស់ពួកគេបន្ថែមទៀត ហើយតើអ្នកណាអាចនឹងជួបការលំបាកក្នុងការផ្គត់ផ្គង់” ។

ប្រទេសខ្លះកំពុងប្រើកម្រិតថ្នាំចម្រុះ ។ អេស្ប៉ាញ និងអាល្លឺម៉ង់ កំពុងចាក់វ៉ាក់សាំង Pfizer ឬ Moderna mRNA ជាវ៉ាក់សាំងទី២ ដល់មនុស្សវ័យក្មេងដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca លើកដំបូងរួចទៅហើយ បន្ទាប់ពីមានការព្រួយបារម្ភអំពីការកកឈាមកើតឡើងដោយកម្រ ប៉ុន្តែមានការព្រួយបារម្ភជាជាងប្រសិទ្ធភាព៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top