Covid-19

សប្បុរសជនមួយក្រុម នាំយកថវិកា ជាង១ម៉ឺនដុល្លារ ជូនរដ្ឋបាលរាជធានីរួមចំណែក ដល់ការចំណាយ លើសម្ភារៈព្យាបាល អ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកស្រី កែវ មុំ តំណាងឲ្យសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជា និងសមាគមសមាធិព្រះធម្មកម្ពុជាចំនួន៤៤រូប នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកា ចំនួន១២ ០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាល នៅតាមមណ្ឌលព្យាបាលនានា នៅរាជធានីភ្នំពេញ។

លោកហួត ហៃ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនតាមរយៈ លោកស្រី កែវ មុំ ក្នុងនាមសមាគមកាយឬទ្ធិកម្ពុជា និងសមាគមសមាធិព្រះធម្មកម្ពុជា ទាំង៤៤រូប ដែលបានឧបត្ថម្ភថវិកានេះ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ។

លោកថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩(Covid-19)” ។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top