ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួន ២០ ៤៥០ ០០០ ដុល្លារ។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន...
បាងកក៖ មន្ត្រីរដ្ឋាភិបាលម្នាក់បានឲ្យដឹងថាបុគ្គលិកថៃ ដែលរងផលប៉ះពាល់ដោយការហាមឃាត់រយៈពេលមួយខែ នៅភោជនីយដ្ឋាន និងការដ្ឋានសំណង់ នឹងទទួលបានប្រាក់ចំនួន ២០០០ បាត (ប្រហែល ៦២,៣០ ដុល្លារសហរដ្ឋអាមេរិក) ជាសំណងបន្ថែម។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានឲ្យដឹងកាលពីថ្ងៃអង្គារថានិយោជិក ដែលរងផលប៉ះពាល់នឹងទទួលបានសំណងពាក់កណ្តាលប្រាក់ឈ្នួល ដែលស្មើនឹងពាក់កណ្តាលនៃប្រាក់ខែរបស់ពួកគេ ហើយនិងបន្ថែមចំនួន ២,០០០ បាតបន្ថែមទៀត។ រដ្ឋាភិបាលថៃ...
ស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀង នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចុះអនុវត្តតាមសេចក្ដីណែនាំ របស់រដ្ឋបាលខេត្ត ចំពោះទីតាំងបៀហ្គាឌិន ខ្យល់ទន្លេ ហាងផឹកស៊ីសុខាលីសា ដែល រឹងទទឹង បន្តលក់ដូរគ្រឿងស្រវឹង បើកទទួលភ្ញៀវផឹកស៊ីជួបជុំដដែល។ យោងតាមសេចក្ដីណែនាំលេខ០០៩/២១ សណន ស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី១១...
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយធានាដល់ការវិលត្រឡប់របស់ជនរងគ្រោះនៃការចាប់ជំរិតកាលពីអតីតកាលដោយកូរ៉េខាងជើង នៅក្នុងសន្និសីទតាមអ៊ឺនធឺណិតមួយនៅឯអង្គការសហប្រជាជាតិ។ ប្រធានលេខាធិការខុទ្ទកាល័យបានលើកឡើងថា“ បញ្ហាចាប់ជំរិត គឺជាបញ្ហាសំខាន់ទាក់ទងនឹងអធិបតេយ្យភាពរបស់ជប៉ុន និងជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពដោយមិនបាត់បង់ឱកាសណាមួយ ដើម្បីធានាថាអ្នកត្រូវបានចាប់ពង្រត់ទាំងអស់វិលត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់បំផុត” ។ ។ លោក Katsunobu Kato បានលើកឡើងថា“ ខ្ញុំសង្ឃឹមថាសន្និសីទនេះ នឹងបង្កើនសន្ទុះនៅក្នុងសហគមន៍អន្តរជាតិ ដើម្បីទាមទារដំណោះស្រាយនៃការចាប់ពង្រត់ ដែលជាបញ្ហាសកលលោក” ។...
បរទេស៖ អជ្ញាធរក្រុងហុងកុងនៅសប្តាហ៍នេះ បានបង្ហាញតួលេខថាមនុស្សសរុប១១៧នាក់ ត្រូវបានចាប់ខ្លួននៅក្រោមច្បាប់ ថ្មីស្តីអំពីសន្តិសុខជាតិ ដែលត្រូវបានអនុម័តកាលពី មួយឆ្នាំកន្លងមកហើយនោះដែល ក្នុងនោះច្រើនជាង៦០នាក់ ជាក្រុមមនុស្សមានប្រភពមកពីអ្នក នយោបាយសកម្មជននិងក្រុមអ្នកកាសែតព្រម ទាំងនិស្សិតផងដែរ។ រំលឹកដែរថាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តឲ្យក្រុងហុងកុងក្នុងការប្រើប្រាស់ច្បាប់សន្តិសុខ ជាតិថ្មីមួយនៅបន្ទាប់ពីសកម្មភាពអំពើហិង្សា ពាសពេញក្រុងពីសំណាក់ក្រុម អ្នកគាំទ្រប្រជាធិបតេយ្យបាន កើតឡើងអស់រយៈពេលជាច្រើនខែ។ ច្បាប់ថ្មីនឹងអនុញ្ញាតិឲ្យក្រុងហុងកុងក្នុងការ ដោក់ទោសទៅលើសកម្មភាពទាំងឡាយ ណាដែល...
កំពង់ចាម ៖ ស្ថានីយ៍ប្រេងឥន្ធនៈ ១កន្លែង និងផ្ទះ១ខ្នង ត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង បណ្ដាលឲ្យស្លាប់កូនម្ចាស់ស្ថានីយម្នាក់ផងដែរ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៨ និង៤៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចំការលើ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង២- ទន្លេមេគង្គក្រចេះ៣- ទន្លេមេគង្គកំពង់ចាម៤- ទន្លេបាសាក់ចតុមុខ៥- ទន្លេមេគង្គអ្នកលឿង៦- ទន្លេបាសាក់កោះខែល៧- ទន្លេសាបព្រែកក្តាម៨- ទន្លេសាបកំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់កញ្ញា ឆ្នាំ២០២១ ខាងមុខ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ រាជរដ្ឋាភិបាលបញ្ជាក់ថា «បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ...
តេអេរ៉ង់៖ អ្នកនាំពាក្យរដ្ឋបាលរ៉ូហានីដែលនៅក្រៅបានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋបាល បច្ចុប្បន្នរបស់អ៊ីរ៉ង់ មិនមានភាពប្រញាប់ប្រញាល់ក្នុងការជំរុញឱ្យការចរចារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ មុនពេលរដ្ឋាភិបាលថ្មីឡើងកាន់អំណាច នៅខែសីហា នោះទេ។ លោក Ali Rabiei អ្នកនាំពាក្យទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា“ ប្រសិនបើអ្វីដែលយើងមានត្រូវបានធានានោះ នឹងមិនមានការពន្យាពេលនោះទេ ប៉ុន្តែប្រសិនបើវាមិនដូច្នោះទេ ការបន្តការចរចានឹងត្រូវផ្អាកទៅរដ្ឋាភិបាលបន្ទាប់” ។ ដោយអះអាងជាថ្មីនូវជំហរមួយ ដែលត្រូវបានសម្តែងនៅថ្ងៃអាទិត្យ ដោយប្រធានក្រុមចរចានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់...
វ៉ាស៊ីនតោន៖ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក កំពុងថយចុះ ខណៈដែលករណីឆ្លងទម្រង់ថ្មី Delta ដែលអាចចម្លងបានខ្ពស់បានរាលដាលដល់រដ្ឋស្ទើរតែទាំងអស់ ដែលបង្កឱ្យមានការភ័យខ្លាចរបស់អ្នកជំនាញអំពីសក្តានុពលនៃការគ្របដណ្តប់លើជំងឺកូវីដ -១៩។ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍ចុងក្រោយបង្អស់របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឲ្យដឹងថា ចំនួនថ្នាំវ៉ាក់សាំងដែលត្រូវបានគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃបានថយចុះ ៥៥,៣ ភាគរយពីសប្តាហ៍មុន។ ទិន្នន័យរបស់ CDC បានបង្ហាញថា ប្រហែល ៤៦,៤...