ព័ត៌មានអន្តរជាតិ

ក្រោយអនុម័តច្បាប់សន្តិសុខ ជាតិថ្មីមួយឆ្នាំរួចមកក្រុងហុងកុង ចាប់ខ្លួនមនុស្សសរុប១១៧នាក់

បរទេស៖ អជ្ញាធរក្រុងហុងកុងនៅសប្តាហ៍នេះ បានបង្ហាញតួលេខថាមនុស្សសរុប១១៧នាក់ ត្រូវបានចាប់ខ្លួននៅក្រោមច្បាប់ ថ្មីស្តីអំពីសន្តិសុខជាតិ ដែលត្រូវបានអនុម័តកាលពី មួយឆ្នាំកន្លងមកហើយនោះដែល ក្នុងនោះច្រើនជាង៦០នាក់ ជាក្រុមមនុស្សមានប្រភពមកពីអ្នក នយោបាយសកម្មជននិងក្រុមអ្នកកាសែតព្រម ទាំងនិស្សិតផងដែរ។

រំលឹកដែរថាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តឲ្យក្រុងហុងកុងក្នុងការប្រើប្រាស់ច្បាប់សន្តិសុខ ជាតិថ្មីមួយនៅបន្ទាប់ពីសកម្មភាពអំពើហិង្សា ពាសពេញក្រុងពីសំណាក់ក្រុម អ្នកគាំទ្រប្រជាធិបតេយ្យបាន កើតឡើងអស់រយៈពេលជាច្រើនខែ។

ផ្ទាំងពាណិជ្ជកម្ម

ច្បាប់ថ្មីនឹងអនុញ្ញាតិឲ្យក្រុងហុងកុងក្នុងការ ដោក់ទោសទៅលើសកម្មភាពទាំងឡាយ ណាដែល ចិនបានពិចារណាចាត់ទុកវាថា ជាប្រឆាំងរដ្ឋាភិបាលបំបែករដ្ឋាភិបាល ឬសកម្មភាពភេវរកម្មក្រោមការគាំទ្រពីសំណាក់ រដ្ឋាភិបាលឬក្រុមកងកម្លាំងបរទេសជាមួយនឹង ទោសរហូតទៅដល់ការដាក់គុកអស់មួយជីវិត៕

ប្រែសម្រួល៖ស៊ុនលី

To Top