ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រកាសថា មិនប្រញាប់ជំរុញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងរដ្ឋបាល បច្ចុប្បន្ននោះទេ

តេអេរ៉ង់៖ អ្នកនាំពាក្យរដ្ឋបាលរ៉ូហានីដែលនៅក្រៅបានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋបាល បច្ចុប្បន្នរបស់អ៊ីរ៉ង់ មិនមានភាពប្រញាប់ប្រញាល់ក្នុងការជំរុញឱ្យការចរចារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ មុនពេលរដ្ឋាភិបាលថ្មីឡើងកាន់អំណាច នៅខែសីហា នោះទេ។

លោក Ali Rabiei អ្នកនាំពាក្យទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា“ ប្រសិនបើអ្វីដែលយើងមានត្រូវបានធានានោះ នឹងមិនមានការពន្យាពេលនោះទេ ប៉ុន្តែប្រសិនបើវាមិនដូច្នោះទេ ការបន្តការចរចានឹងត្រូវផ្អាកទៅរដ្ឋាភិបាលបន្ទាប់” ។

ដោយអះអាងជាថ្មីនូវជំហរមួយ ដែលត្រូវបានសម្តែងនៅថ្ងៃអាទិត្យ ដោយប្រធានក្រុមចរចានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ លោក Abbas Araqchi បានលើកឡើងថា បញ្ហាទាំងអស់ ដែលចាំបាច់ត្រូវចរចា ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងមានភាពប្រសើរឡើងវិញ។

លោកបានបន្ថែមទៀតថា ក្រុងតេអេរ៉ង់ កំពុងរង់ចាំសមភាគីរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកដើម្បីប្រកាសការសម្រេចចិត្តនយោបាយរបស់ខ្លួនដើម្បីនិយាយឲ្យច្បាស់ថែមទៀតនៅក្នុងកិច្ចចរចាបន្ទាប់ដោយផ្អែកលើនោះ។

លោកបានកត់សម្គាល់ថា ការមូលមតិគ្នាមានរួចទៅហើយទាក់ទងនឹងការដកទណ្ឌកម្ម ដែលទាក់ទងនឹងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ដូចជាថាមពល ហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រងប៉ុន្តែបញ្ហាទាំងអស់ត្រូវតែត្រូវបានដោះស្រាយសម្រាប់កិច្ចព្រមព្រៀង ដែលមាននៅក្នុងការអនុវត្តជាក់ស្តែង។

លោក Rabiei បានលើកឡើងថា“ យើងបានឈានដល់ការសន្និដ្ឋានថា ការចរចាបានអូសបន្លាយគ្រប់គ្រាន់ហើយ យើងរំពឹងថាភាគីសហរដ្ឋអាមេរិក នឹងធ្វើការសម្រេចចិត្តចុងក្រោយរបស់ខ្លួនក្នុងការវិលត្រឡប់ទៅកាតព្វកិច្ចរបស់ខ្លួនវិញ និងអនុវត្តវិធានអន្តរជាតិ”៕

ដោយ ឈក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top