ព័ត៌មានជាតិ

ឆេះស្ថានីយប្រេង១កន្លែង និងផ្ទះ ១ខ្នង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់នៅស្រុកចំការលើ

កំពង់ចាម ៖ ស្ថានីយ៍ប្រេងឥន្ធនៈ ១កន្លែង និងផ្ទះ១ខ្នង ត្រូវអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង បណ្ដាលឲ្យស្លាប់កូនម្ចាស់ស្ថានីយម្នាក់ផងដែរ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៨ និង៤៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចំការលើ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ សាក្សីបានឃើញថា ពេលម្ចាស់ស្ថានីយបូមសាំងដាក់កានស្រាប់តែកើតមានអគ្គីភ័យតែម្ដង ។ ប្រការនេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី លុះពេលបាញ់ប្រេងបញ្ចូលកានបណ្តាលអោយផ្ទុះឆេះ ស្ថានីយប្រេងនោះ ហើយបន្តរាលទៅឆេះផ្ទះ ១ខ្នងទៀត ទំហំ ៧ម៉ត្រ × ៩ម៉ែត្រ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា រនាបឈើ (ឆេះអស់ ១០០%)។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះ ឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ហើយករណីនេះ បណ្តាលអោយស្លាប់មនុស្ស ១នាក់ ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ ជាកូនម្ចាស់ផ្ទះ ដោយមូលហេតុបណ្តាលអោយស្លាប់ ដោយសារជនរងគ្រោះ ចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ ខណៈពេលភ្លើងកំពុងឆេះខ្លាំង។ ហើយករណីអគ្គិភ័យនេះផងដែរធ្វើឲ្យខូចខាត ស្ថានីយ៍ប្រេងឥន្ធនៈ ០១ ឆេះអស់ទាំងស្រុង -រថយន្ត ម៉ាកលុចស៊ីស ៣៣០ ១គ្រឿង -ម៉ូតូ សេ១២៥ ០១គ្រឿង និងប្រាក់ ចំនួន ផ្ទះ ១ខ្នងទៀត ទំហំ ៧ម៉ត្រ × ៩ម៉ែត្រ ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា រនាបឈើ (ឆេះអស់ ១០០%)។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៨គ្រឿង រថយន្តស្រុកស្ទឹងត្រង់ចំនួន ០២គ្រឿង រថយន្តស្នងការនគរបាលខេត្ត ០៣គ្រឿង រថយន្តស្រុកព្រៃឈរ ០១គ្រឿង រថយន្តស្រុកកំពង់សៀម ០១គ្រឿង រថយន្តស្រុកចំការលើ ០១គ្រឿង ប្រើប្រាស់អស់ទឹក ០៩ឡាន ៕

To Top