សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ចេញឧបករណ៍ធ្វើតេស្ដរហ័ស ទៅបណ្ដាខេត្តនានាមិនគ្រប់គ្រាន់ ស្មើនឹងកងទ័ពចេញចម្បាំងគ្មានកាំភ្លង និងគ្មានគ្រាប់ ដូច្នេះបើខេត្តត្រូវការប៉ុន្មាន ឲ្យខេត្តប៉ុណ្ណឹង កុំទុកក្នុងឃ្លាំង ។ ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យលោក សៅ សុខាបញ្ចេញឈើខុសច្បាប់ចាប់បានកន្លងមក យកមកធ្វើក្តារមឈូសសម្រាប់អ្នកស្លាប់ ដោយសារកូវីដ១៩។ សម្តេចថា “សៅ សុខាត្រូវមើល ដោយយកឈើចាប់បានកន្លងមក មកធ្វើក្តារមឈូស ឈើនៅណាខ្លះ ជំរុញការរឹបអូសឲ្យរហ័ស តែយ៉ាងណាកុំឲ្យយកទៅកប់សូម្បីមឈូសក៏គ្មាន បូជាមឈូសក៏គ្មាន” ។ សម្តេចបន្តថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងមួយខែៗរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាចំនួន ៤០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ដែលមានជីវិភាពលំបាកដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារតែលំហូរមនុស្ស...
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានតម្រូវឲ្យបណ្តាក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ត្រូវធ្វើតេស្តរហ័សរកកូវីដ១៩ លើបុគ្គលិករបស់ខ្លួន ដែលមានបុគ្គលិក ចាប់ពីជិត១០០នាក់ឡើងទៅ។
ណាហ្គាសាគី៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ នៅសាកលវិទ្យាល័យណាហ្គាសាគី បានឲ្យដឹងថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមាននៅទូទាំងពិភពលោក ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១៣,១៣០គ្រាប់ គិតត្រឹមខែមិថុនា គឺធ្លាក់ចុះ ២៨០គ្រាប់ បើធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន។ មជ្ឈមណ្ឌលស្រាវជ្រាវ អាវុធនុយក្លេអ៊ែរ របស់សាកលវិទ្យាល័យ បានឲ្យដឹងថា ចំនួនដែលបានកាត់បន្ថយ មិនបង្ហាញពីការថយចុះ នៃការប្រណាំងប្រជែងអាវុធ នុយក្លេអ៊ែរនោះទេ...
ភ្នំពេញ៖ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសពាក់ព័ន្ធ ស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យលុបក្របខណ្ឌគ្រូពេទ្យដែលទើបទទួលបាន ក្របខណ្ឌហើយមិនបានចូលរួម សកម្មភាព ប្រយុទ្ធប្រឆាំងកូវីដ១៩។
ប៉េកាំង៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញឱ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកផែនការ សកម្មភាពរួម (JCPOA) ដែលគេស្គាល់ជាទូទៅថា ជាកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ឬកិច្ចព្រមព្រៀងអ៊ីរ៉ង់ ដោយគ្មានលក្ខខណ្ឌ។ លោក Geng បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “ដូចដែលពាក្យចិននិយាយ អញ្ចឹងអនុញ្ញាតឱ្យអ្នកដែលចងកណ្តឹងនៅលើកញ្ចឹងករបស់សត្វខ្លាដកវាចេញ ដោយសង្ខេបអំពីការមិនរីកសាយអាវុធទាក់ទងនឹងការអនុវត្តដំណោះស្រាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា មានអ្នកខ្លះរិះគន់កម្ពុជាធ្វើច្បាប់ដាក់ពិន័យពលរដ្ឋល្មើសវិធានការណ៍សុខាភិបាលក្នុងពេលជួបវិបត្តិកូវីដ១៩ ប៉ុន្តែសម្តេចថា សម្តេចមិនខ្វល់ទេ ព្រោះអ្វីដែលសម្តេចធ្វើដើម្បីការពារពលរដ្ឋតែប៉ុណ្ណោះ។ សម្តេចបន្តថា អ្នកណាល្មើសនឹងវិន័យសុខាភិបាលគួរតែចាត់វិធានការណ៍តាមច្បាប់ទៅ ព្រោះគុកនៅព្រៃស មាន ។ សម្តេចតេជោបញ្ជាក់ថា “អ្នកណានិយាយអីនិយាយទៅ ធ្វើច្បាប់ការពារប្រជាជន មកថាឲ្យឯង។ និយាយអីនិយាយទៅ ខ្ញុំធ្វើច្បាប់ឲ្យពលរដ្ឋរស់ ។...