ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយក មហាអំណាចចិន ធ្វើជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង កូវីដ១៩ ចំណែកបណ្តាប្រទេស ជាមិត្តផ្សេងៗទៀត ជាដៃគូគាំទ្រ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជា ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា...
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ដៃម្ខាងរបស់ខ្លួនបានជ្រោងសង្រ្គោះជីវិតលោក ផល្លា រីឯដៃម្ខាងទៀត ជ្រោងជីវភាពក្មេងកំព្រា ៨០នាក់ ។ ការទទួលអំរែកចិញ្ចឹមក្មេងកំព្រា ៨០នាក់នេះ បន្ទាប់ពីលោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានមណ្ឌលមែកឈើបានធ្វើតេស្តចំនួន ៤លើក រកឃើញវិជ្ជមានជំងឺកូវីដ១៩ កម្រិតធ្ងន់...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីថ្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ប្រេងសាំងធម្មតាមានតម្លៃ ៤០០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៣៦រៀលក្នុង១លីត្រ ៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ូឡូញនិងប្រទេសអេស្តូនីលោក Zbigniew Rau និង Eva maria Liimets បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារម្សិលមិញនេះដោយជ្រើសយកប្រធាន អំពិបញ្ហាសេដ្ឋកិច្ចនិងចំនងទំនាក់ទំនងទ្វេរភាគីផងដែរ។ លោក Rau បានថ្លែងនៅក្នុងសេចក្តីប្រកាសជារួមមួយ នៅក្រោយកិច្ចប្រជុំថា៖ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងជិត៤ដងគិតចាប់តាំង តែពីប្រទេសទាំងពីរបានចូលរួមនៅក្នុងប្លុកអ៊ឺរ៉ុបជាលើកដំបូង។ នៅក្នុងកិច្ចប្រជុំរួមគ្នានោះផងដែរ រដ្ឋមន្ត្រីទាំងពីររូប ក៏បានពិភាក្សាគ្នាទៅលើបញ្ហានៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមទាំងផ្លូវដែក Baltica ដែលរំពឹងទុកថានឹងក្លាយទៅជាមធ្យោបាយសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ Baltics...
បរទេស៖រដ្ឋាភិបាលស្វីស បានបើកការប្រជុំនៅថ្ងៃពុធនេះ ដើម្បីជ្រើសរើសទិញយន្តហោះចម្បាំងជំនាន់ថ្មី ក្រោយសង្គ្រាមនយោបាយអូសបន្លាយ អស់មួយទសវត្ស ជុំវិញការប្រជែងគ្នាក្នុងទំហំទឹកប្រាក់៦,៥ពាន់លានដុល្លារ ក្នុងចំណោមអ្នកដេញថ្លៃមកពី អឺរ៉ុបនិងសហរដ្ឋអាមេរិក។ យន្តហោះចម្បាំងដែលលើកយកមកប្រជែងដេញថ្លៃគ្នានោះ រួមមានយន្តហោះចម្បាំង Rafale មកពីក្រុមហ៊ុនបារាំង Dassault យន្តហោះ F/A-18 Super Hornet របស់ក្រុមហ៊ុន Boeing យន្តហោះ F35-A Lightning...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួននៅថ្ងៃពុធថា ជំងឺកូវីដ-១៩ទម្រង់ថ្មី ដែលត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរកឃើញរួចហើយនៅក្នុង ៩៦ ប្រទេស ដែលមានចំនួន ១១ ដងច្រើនជាងកាលពីសប្តាហ៍មុន។ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ទម្រង់ឆ្លងថ្មី Delta ត្រូវបានគេហៅថា “ហ្សែនទ្វេដង” ពីព្រោះវាផ្ទុកការផ្លាស់ប្តូរពីរ គឺមាន ៥៥ ភាគរយដែលអាចបញ្ជូនបានច្រើនជាងទម្រង់ Alpha...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអ្នកពាក់ព័ន្ធទាំងអស់យកឈើខុសច្បាប់ដែលបង្ក្រាបបានពីឈ្មួញនាពេលកន្លងមក ធ្វើជាក្ដារមឈូសទុកដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សម្រាប់បូជា និងបញ្ចុះឲ្យបានត្រឹមត្រូវ។ ត្រឹមរយៈពេល២ថ្ងៃមកនេះ មានអ្នកស្លាប់ដោយកូវីដ-១៩ចំនួន៥៣នាក់ ក្នុងនោះកាលពីថ្ងៃ៣០ មិថុនា មាន២៧នាក់ និង១ កក្កដា ២៦នាក់ សរុបទាំងអស់ចំនួន៦០២នាក់។ ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩កំពុងរីករាលដាលនៅកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៩៩នាក់ទៀត ជាសះស្បើយចំនួន៧១៥នាក់ និងស្លាប់ចំនួន២៦នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៨៦៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥១៣៨៤នាក អ្នកជាសះស្បើយចំនួន៤៤៨៥៨នាក់ និងអ្នកស្លាប់ចំនួន៦២៨នាក់៕
ភ្នំពេញ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង…!...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម និងស៊ីណូហ្វាក់មានសុពលភាព នៃការទុក២ឆ្នាំ ខណៈវ៉ាក់សាំងអាស្ត្រាហ្សេនីកាត្រឹមរយៈពេល៦ខែ៕