អត្ថបទ

អីយ៉ាស់…មកដល់ហើយតើ…! Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ សាមសុង ឥឡូវនេះបានដាក់ឱ្យកម្ម៉ង់ទិញទុកមុន នៅលើទីផ្សារ សម្រាប់ប្រទេសកម្ពុជាយើងហើយ…!

ភ្នំពេញ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង…!

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE នេះគឺមានលក្ខណៈពិសេស ទំនើប មានតម្លៃសមរម្យបំផុត និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនមិនចាញ់ថេបប្លេតកំពូល Samsung Galaxy Tab S7 ស៊េរីប៉ុន្មានទេ… ហើយអ្វីដែលពិសេសបំផុតដែលក្រុមហ៊ុន សាមសុង បានបើកឱ្យធ្វើការកម្ម៉ង់ទិញទុកមុននៅពេលនេះគឺចង់ឱ្យអតិថិថិជនទាំងអស់ដែលនិយមចូលចិត្តប្រើប្រាស់ថេបប្លេតទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអាចរីករាយជាមួយនឹងការបំពេញតម្រូវការសម្រាប់ការងារប្រចាំថ្ងៃច្រើន (Multi-tasking) ជាមួយនឹងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដូចជា៖ បំពាក់មកជាមួយប៊ិកវេទមន្ត S-Pen, អេក្រង់ធំ, ល្បឿនដំណើរការខ្ពស់, ថាមពលថ្មធំ (សាកដោយកម្លាំង 45W)…, ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ អ្នកធ្វើការ, អ្នកសិក្សា, សាស្ត្រាចារ្យ, លោកគ្រូ អ្នកគ្រូ, និងកូនៗ ដែលកំពុងសិក្សាតាមអនឡាញផងដែរ!

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់ឱ្យកម្ម៉ង់ទុកមុនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះប្រភេទដាក់ស៊ីមបាន 4G (LTE) តម្លៃ 629 ដុល្លារ ជាមួយនឹងជម្រើស 4 ពណ៌៖ ខ្មៅ, ប្រាក់, បៃតង និងពណ៌ផ្កាឈូក!

ផ្ទាំងពាណិជ្ជកម្ម
  • បញ្ជាក់៖ សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab S7 FE ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 04 ខែកក្កដា ឆ្នាំ2021 នេះ គឺត្រូវធ្វើការកម្មង់តាម Facebook Live របស់ហាងផ្ទាល់ រៀងងរាល់ម៉ោង 11ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់ នឹងទទួលបានថេបប្លេតនៅចន្លោះថ្ងៃទី 06 ដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021! សូមរួសរាន់ឡើងព្រោះស្តុកមានកំណត់!
  • Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

To Top
×