ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖ ដៃម្ខាងជ្រោងសង្រ្គោះជីវិតលោក ផល្លា រីឯដៃម្ខាងទៀត ជ្រោងជីវភាពក្មេងកំព្រា ៨០នាក់

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ដៃម្ខាងរបស់ខ្លួនបានជ្រោងសង្រ្គោះជីវិតលោក ផល្លា រីឯដៃម្ខាងទៀត ជ្រោងជីវភាពក្មេងកំព្រា ៨០នាក់ ។

ការទទួលអំរែកចិញ្ចឹមក្មេងកំព្រា ៨០នាក់នេះ បន្ទាប់ពីលោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានមណ្ឌលមែកឈើបានធ្វើតេស្តចំនួន ៤លើក រកឃើញវិជ្ជមានជំងឺកូវីដ១៩ កម្រិតធ្ងន់ និងត្រូវបានក្រុមគ្រូពេទ្យ ដឹកបញ្ជូនយកទៅព្យាបាលផងដែរ ដែលគិតមកដល់ថ្ងៃនេះលោក ផល្លា បានធូរស្បើយច្រើនហើយ ក្រោមការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១ កក្កដានេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «ដៃម្ខាងជ្រោងសង្រ្គោះជីវិតលោក ផល្លា រីឯដៃម្ខាងទៀតជ្រោងជីវភាពក្មេងកំព្រា ៨០នាក់ ដែលផល្លាទទួលចិញ្ចឹមវាហត់បន្តិចមែន រន្ធត់បន្តិចមែន ប៉ុន្តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ពីព្រោះក្នុងតួនាទីជាមេ គឺ ត្រូវផ្តល់ភាពកក់ក្តៅដល់កូនៗ គ្រប់កាលៈទេសៈ និងលះបង់គ្រប់យ៉ាង ដើម្បីពួកគេមានសេចក្តីសុខ។ ខ្ញុំមិនហត់និងការជួយទេ» ។

ពាក់ព័ន្ធបញ្ហារបស់លោក ផល្លា នេះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់តាមហ្វេសប៊ុកដែរថា «សូមជូនពរលោក ផន ផល្លា ឆាប់បានជាសះស្បើយ ពីជំងឺ កូវីដ១៩! រូបភាពនោះគឺនៅ មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ព្រីមមៀរសែនសុខ នៅជិតផ្សារទំនើបអ៊ីអន២» ៕

To Top