ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារគោលដៅទាំង៤៩ប្រទេសនៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០.៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារ ។ ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នា ទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ២០១៨ និង ២០១៩ ។...
បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអ៊ែល លោក Naftali Bennett នៅថ្ងៃអាទិត្យនេះ បាននិយាយថា ក្មេងជំទង់ប្រមាណជា ១០ម៉ឺននាក់ បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់ដូសទី១។ នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំសភាប្រចាំសប្តាហ៍លោក Bennett បាននិយាយថា៖ កាលពីសប្តាហ៍មុន អ៊ីស្រាអ៊ែល បានអំពាវនាវឲ្យក្មេងជំទង់ ចន្លោះពីអាយុ ១២ទៅដល់១៦ឆ្នាំ ក្នុងការមកទទួលវ៉ាក់សាំងហើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១២០នាក់បន្ថែមទៀត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៩២៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ចំនួន...
បរទេស៖ចលនាពួកឧទ្ទាមហូធី នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារដោយមីស៊ីលមួយ ទៅលើតំបន់ភាគខាងត្បូងនៃ ប្រទេសយេម៉ែន ដែលនេះត្រូវបានគេមើលឃើញថា ជាការប្រយុទ្ធគ្នាខាងក្នុងប្រទេសកើតឡើងជាថ្មី។ ប្រភពរដ្ឋាភិបាលចំនួន៣បាននិយាយប្រាប់ថា ការវាយប្រហារទៅលើមូលដ្ឋានយោធាមួយ នៅក្នុងទីក្រុង Abyan ដែលបានសម្លាប់ទាហានយ៉ាងតិចចំនួន២នាក់ និងរបួសជាង២០នាក់នោះ គឺបានកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់និងក្រុមបះបោរ ធ្វើការប្រមូលផ្តុំកងកម្លាំងប្រយុទ្ធនៅក្នុងតំបន់ ក្នុងខណៈដែលទីក្រុងរីយ៉ាដបែរ រកការបន្ធូរបន្ថយភាពតានតឹង។ ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង ហៅកាត់ថា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង០៧៖០០នាទី ព្រឹកថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ មានសម្ពាធទាបសកម្មមួយ ដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមកទិសពាយ័ព្យ។ តាមរយៈសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថានៅវេលាម៉ោង០៤៖០០ល្ងាចថ្ងៃដដែលនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១២នាក់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៦នាក់បន្ថែមទៀត និងមានករណី ជាសះស្បើយចំនួន ២៣នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។
បរទេស៖ អ្នកស្រុកនិងប្រព័ន្ធផ្សព្វផ្សាយ ភាសាមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ២៥ នាក់ កាលពីថ្ងៃសុក្រ នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយក្រុមប្រឆាំងរបបយោធា នៅទីក្រុងមួយ នៅកណ្តាលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យយោធា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដែលស្នើសុំការអត្ថាធិប្បាយ...
ភ្នំពេញ៖ ដើម្បីអបអរខួបលើកទី ២៤៥ នៃការបង្កើតឯករាជ្យ របស់សហរដ្ឋអាមេរិក ស្ថានទូតអាមេរិក នៅ ភ្នំពេញ មាន ក្តី សោមនស្ស រីករាយ សូមប្រកាសបង្ហាញវីដេអូ ស្តីពីការរៀបចំពិធីអបអរទិវា ៤ កក្កដា ថ្ងៃ ខួប ឯករាជ្យ នៃ ប្រទេស អាមេរិក។...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានលើកឡើងថា“ យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក” ដែលស្វែងរកការប្រឈមមុខ ជាមួយប្លុក និងមានគោលបំណង ដើម្បីបង្កើតការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ គឺជាការត្រឡប់មកវិញ នៃចិត្តគំនិតសង្គ្រាមត្រជាក់ និងការថយក្រោយ នៃប្រវត្តិសាស្ត្រ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក...