ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល​ ចាក់វ៉ាក់សាំងជូនក្មេងជំទង់ ប្រហែលជា ១០ម៉ឺននាក់ហើយ

បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអ៊ែល លោក Naftali Bennett នៅថ្ងៃអាទិត្យនេះ បាននិយាយថា ក្មេងជំទង់ប្រមាណជា ១០ម៉ឺននាក់ បានទទួលវ៉ាក់សាំង យ៉ាងហោចណាស់ដូសទី១។

នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំសភាប្រចាំសប្តាហ៍លោក Bennett បាននិយាយថា៖ កាលពីសប្តាហ៍មុន​ អ៊ីស្រាអ៊ែល បានអំពាវនាវឲ្យក្មេងជំទង់ ចន្លោះពីអាយុ ១២ទៅដល់១៦ឆ្នាំ ក្នុងការមកទទួលវ៉ាក់សាំងហើយ ជាលទ្ធផលនៅថ្ងៃនេះ ខ្ញុំពិតជារីករាយណាស់ ដើម្បីប្រកាសថាពួកគេ ប្រហែលជា១០ម៉ឺននាក់ហើយ ដែលបានទទួលវ៉ាក់សាំង ដូសដំបូង។

លោកបន្តទៀតថា ចាប់តាំងតែពេលដែលរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការ មួយនេះមក ក្មេងជំទង់ដែលមកទទួលការចាក់វ៉ាក់សាំង បានកើនឡើង ដល់ទៅ៦ដងហើយ ជាពិសេសនៅពេលដែល វ៉ាក់សាំង Pfizer ក៏ជិតនឹងផុតកំណត់ផងនោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top