ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ ប៉ុណ្ណោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន...
ភ្នំពេញ៖ ក្រោយពីក្រសួងសាធារណការ បានបញ្ជាក់ថា សំណើ៣ចំណុច របស់ម្ចាស់រថយន្ដធុនធ្ងន់ មិនអាចដោះស្រាយតាមសំណូមពរបាននោះ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលសារព័ត៌មាន ដើមអម្ពិលបានបញ្ចេញទស្សនៈ មិនគាំទ្រអ្វីដែលផ្ទុយច្បាប់ ប៉ុន្តែផ្លូវជាតិលេខ២១ពីស្រុកស្អាងទៅកោះធំបើខូចមិនមែនមកពី ដឹកលើសទម្ងន់ទេ តែខូចមកពីមិនធ្វើលូ រំដោះទឹកអមសងខាងផ្លូវ នៅទីប្រជុំជន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ លោក...
បរទេស៖យោងតាម សេចក្តីប្រកាសមួយនៅពីខាងក្នុងជួររដ្ឋាភិបាល របស់អាមេរិកនិងត្រូវបានយកមក ចេញផ្សាយដោយកាសែត The Financial Times បានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោនកំពុងជួបបញ្ហាដ៏លំបាកមួយ ខណៈដែលខ្លួនកំពុងព្យាយាមអភិវឌ្ឍនិង ផលិតយន្តហោះដ្រូនដើម្បីប្រជែងទៅនឹងដ្រូន របស់ចិន។ ប្រភពដដែលបានសរសេរទៀតថា អាមេរិកមកដល់ពេលនេះនៅតែមិនទាន់ អាចផលិតយន្តហោះដ្រូនដែលមានបច្ចេកវិទ្យាល្អជាង ឬសូម្បីតែមានតម្លៃថ្លៃដើមទាបជាង ដ្រូនរបស់ប្រទេសចិន នោះទេ។ Financial Times បានសរសេរទៀតថា៖កាមេរ៉ារបស់ប៉ង់តាហ្កោន មានតម្លៃថ្លៃជាងនិងបច្ចេកវិទ្យាទាបជាងយន្តហោះដ្រូន...
បរទេស៖នៅថ្ងៃពុធនេះ ប្រទេសរុស្សីបានប្រកាសថា កញ្ចប់វ៉ាក់សាំង Sputnik V មួយចំនួនត្រូវបានផលិតបានរួចរាល់ជាលើកដំបូង ហើយនៅក្នុងប្រទេសវៀតណាមដើម្បីអាចយក មកដោះស្រាយបញ្ហាវាយប្រហារ សាជាថ្មីដោយសារកូវីដ។ កញ្ចប់វ៉ាក់សាំងដែលត្រូវបានផលិតនេះ ទោះបីជាយ៉ាងណាក្តីត្រូវបានគេចាត់ទុកថា ជាវ៉ាក់សាំងសម្រាប់តេស្តនៅឡើយ គឺជាការសហការគ្នារវាងរដ្ឋាភិបាល រុស្សីជាមួយនឹងក្រុមហ៊ុនរដ្ឋវៀតណាម Vabiotech ដែលក្នុងនោះ ទទួលបាន ការគាំទ្រហិរញ្ញវត្ថុទាំងស្រុងដោយ Sputnik V។ យោងតាមការបញ្ជាក់បន្ថែម ដោយរុស្សីបានឲ្យដឹងដែរថាវ៉ាក់សាំងដែលផលិតរួចរាល់...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាល ហ្វីលីពីន (DOH) បានរាយការណ៍នៅថ្ងៃពុធនេះឲ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩ មានរហូតដល់ ៦,៥៦០ ករណី ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុង ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ១,៥២៤,៤៤៩ករណី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦,៨៧៤ នាក់ បន្ទាប់ពីអ្នកជំងឺ ៣២ នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺនេះរយៈពេល ២៤ម៉ោងចុងក្រោយនេះ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៦៨នាក់ថ្មី និងមានករណីជាសះស្បើយ ៧៣នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,១៥៨នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន ៧០នាក់ថ្មី និងមានករណីជា សះស្បើយចំនួន ៦១នាក់ ។
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំ ពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ នារសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ិត សំហេង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៥នាក់ថ្មី និងមានករណីស្លាប់ចំនួន ៣នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៧៦០នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ២០៨៩នាក់ និងកំពុងសម្រាកព្យាបាល ៦៣៤នាក់ ស្លាប់៣៧នាក់៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តកំពត រៀបចំពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោក ខេត្តកំពត ដោយត្រូវប្រកាន់ខ្ជាប់វិធានការ បង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង...