Covid-19

ថ្ងៃនេះហ្វីលីពីន មានអ្នកឆ្លងថ្មីនៃ ជំងឺកូវីដ -១៩ ជាង ៦៥០០នាក់

ម៉ានីល៖ នាយកដ្ឋានសុខាភិបាល ហ្វីលីពីន (DOH) បានរាយការណ៍នៅថ្ងៃពុធនេះឲ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩ មានរហូតដល់ ៦,៥៦០ ករណី ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុង ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ១,៥២៤,៤៤៩ករណី។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦,៨៧៤ នាក់ បន្ទាប់ពីអ្នកជំងឺ ៣២ នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺនេះរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ប្រភពព័ត៌មានពី DOH បានរាយការណ៍ថាបុគ្គលិកពេទ្យម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងក្រុមបែបនេះកើនឡើងដល់ ១០១ នាក់។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រមាណ ១១០ លាននាក់ បានធ្វើតេស្តលើមនុស្សជាង ១៥ លាននាក់ ចាប់តាំងពីមានការផ្ទុះឡើង នៅខែមករា ឆ្នាំ២០២០៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×