ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាងមន្ត្រីក្រោមឱវាទទាំងអស់ ចូលរួមអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចទទួលបាន គ្រឿងឥស្សរិយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីប្រធានាធិបតីរុស្ស៊ី...
មានករណីគ្រួសារមួយដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្រាប់តែស្ត្រីជាប្រពន្ធមានអារម្មណ៍រវើរវាយដោយមានកូនកាំបិតកាន់ជាប់នឹងដៃ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានដើរចុះឡើងនៅក្នុងមណ្ឌល បង្កការភ័យខ្លាចដល់អ្នកជំងឺផ្សេងទៀត រហូតភ្ញាក់ផ្អើលដល់ ក្រុមគ្រូពេទ្យចូលទៅព្យាយាមបញ្ចុះបញ្ចូលដើម្បីយកកាំបិតនោះចេញ តែអ្នកជំងឺនោះ នៅតែមិនព្រមសហការសោះឡើយ។ ដោយមានការស្នើរសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅខាងក្រៅទីតាំងនោះផ្ទាល់ បានរូតរះទាញសម្លៀកបំពាក់ការពារមេរោគ សូកពាក់លើខ្លួនយ៉ាងប្រញ៉ាប់ រួមនិងសម្ភារៈអន្តរាគមន៍ ចូលទៅសហការជាមួយក្រុមគ្រូពេទ្យ ធ្វើការបង្ខំ និងនាំខ្លួនប្តីប្រពន្ធទាំងពីរនាក់យកទៅមណ្ឌលផ្សេងមួយទៀត ដើម្បីព្យាបាលបន្ត។
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារ សង្គ្រោះក្រុមហ៊ុន GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តី មានផ្ទៃពោះម្នាក់ វិលមុខរអិលដួល នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ...