បរទេស៖ យោងតាមការអះអាងរបស់លោកស្រី Ursula Von der Leyen ប្រធានគណកម្មការសហភាពអ៊ឺរ៉ុប នៅថ្ងៃអង្គារ បានបញ្ជាក់ថា ពលរដ្ឋពេញវ័យនៅប្លុកអ៊ឺរ៉ុប ប្រមាណជា ៧០ភាគរយ មកដល់ពេលនេះគឺទទួលបានវ៉ាក់សាំង ដូសដំបូងរួចរាល់ហើយ។ លោកស្រី Von der Leyen បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ឺរ៉ុបបានសម្រេចទៅតាមពាក្យសន្យា របស់ខ្លួនទាំងកិច្ចការងារ ផ្គត់ផ្គង់វ៉ាក់សាំងផងនោះគឺ...
បរទេស៖ ប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យប្រសើរឡើងនូវ ការយោគយល់គ្នាទៅវិញទៅមក ក្រោយមួយថ្ងៃបន្ទាប់ពី មានជំនួបមួយរវាង អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងពីវិធីសាស្ត្រផ្សេងៗ ចំពោះបញ្ហាសិទ្ធិមនុស្ស និងគោលនយោបាយបរទេស។ សេចក្តីថ្លែងការណ៍របស់ចិននេះ គឺត្រូវបានធ្វើឡើង នៅថ្ងៃតែមួយដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក...
ភ្នំពេញ៖ រដ្ឋបាល ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៤នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៣៧នាក់ និងស្លាប់២នាក់។ ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ០៩នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកជើងព្រៃ ០៨នាក់, ស្រុកបាធាយ ១១នាក់,...
ភ្នំពេញ ៖ ស្ថិតក្នុងព្រះរាជហឫទ័យ ខ្វាយខ្វល់ និងទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ប្រជានុរាស្រ្តជាកូន ចៅ ចៅទួត ព្រមទាំង គោរពដង្ហែ តាមព្រះរាជ លំអាន ដ៏ឧត្តុង្គ ឧត្តម នៃព្រះករុណា ព្រះ វររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត...
ភ្នំពេញ ៖ អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ តាមលិខិតផ្សព្វផ្សាយ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញទីតាំងចំនួន ១០៥កន្លែង សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ១២-១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។ សូមជំរាបជូនថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ១២-១៧ឆ្នាំ សម្រាប់...
សិង្ហបុរី៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្រ្តីការពារជាតិសឹង្ហបូរីលោក Ng Eng Hen បានឯកភាពគ្នា ស្តីពីតម្រូវការនៃបទបញ្ជាផ្អែកលើច្បាប់ សម្រាប់សន្តិសុខក្នុងតំបន់ និងធ្វើការដើម្បីពង្រីកភាពជាដៃគូការពារជាតិរបស់ប្រទេសទាំងពីរ។ លោក Austin ដែលបានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទ គឺជាសមាជិកសំខាន់ទីមួយនៃគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតីលោក ចូ បៃដិន ដែលបានធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ហើយគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន បន្ទាប់ពីរយៈពេល...
បរទេស៖មេបញ្ជាការនៃទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងធ្វើបន្តទៀត ដរាបណាកងកម្លាំងអាហ្វហ្គានីស្ថាន នៅតែរងការវាយប្រហារពីពួកតាលីបង់ ក្នុងខណៈកងទ័ពអាមេរិកដកចេញពីប្រទេសនេះ។ មេបញ្ជាការនៃទីបញ្ជាការកណ្ដាល លោកឧត្តមសេនីយ៍ Frank McKenzie បានធ្វើការលើកឡើងពីការវាយប្រហារតាមអាកាសនោះ នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ដែលធ្វើឡើងស្របពេលដែលយោធាសហរដ្ឋអាមេរិក បានដកកងទ័ពនិងសម្ភារៈចេញពីអាហ្វហ្គានីស្ថានបានចំនួនប្រហែល៩៥ភាគរយ។ លោក Frank McKenzie បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំអះអាងជាថ្មីចំពោះរដ្ឋាភិបាលថា យើងនៅតែបន្តផ្តល់ការវាយប្រហារតាមអាកាស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៦៦នាក់ទៀត ជាសះស្បើយចំនួន៩៦៧នាក់ និងស្លាប់ចំនួន១៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៥៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៣០៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧៥១៥២ នាក់ អ្នកជាសះស្បើយចំនួន៦៧៦៩២ នាក់ និងអ្នកស្លាប់ចំនួន១៣៣៩នាក់៕
ភ្នំពេញ ៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានលើកឡើងថា កម្ពុជា-ចិន រួមគ្នាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ឡើងវិញ ដោយធ្វើយ៉ាងណា សម្រេចនូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ប៊ីលានដុល្លា ត្រឹមឆ្នាំ២០២៣ ខាងមុខ។ ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...