ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០នាក់ថ្មី និងមានករណីជាសះស្បើយ១៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១២៧នាក់ និងកំពុងសម្រាកព្យាបាល ៣០៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៤៦នាក់ និងស្លាប់២នាក់ ។ រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ ចំនួន៤៧នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន២នាក់ ខណៈមានករណីជាសះស្បើយចំនួន ៥២នាក់ និងករណីស្លាប់០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចផ្អាកជាបណ្តោះអាសន្ន «ផ្សារកំពង់ស្ពឺ» ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១២ កក្កដា រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ ៤០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១ ២៤៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១...
បរទេស៖ក្រុមហ៊ុនផលិត ឧបករណ៍អេឡិកត្រូនិកតៃវ៉ាន់ នាពេលថ្មីៗនេះ បានធ្វើកិច្ចព្រមព្រៀងដែល គេរង់ចាំជាយូរមួយ ជាមួយក្រុមហ៊ុនឱសថចិនដីគោក ដើម្បីទិញថ្នាំវ៉ាក់សាំងកូវីដ១៩ BioNTech ចំនួន១០លានដូស សម្រាប់ទឹកប្រាក់៣៥០លានដុល្លារ និងនាំចូលដោយត្រង់ពីប្រទេសអាល្លឺម៉ង់។ ថ្នាំវ៉ាក់សាំងនេះ តាមសេចក្តីរាយការណ៍ នឹងត្រូវផ្តល់ឲ្យរដ្ឋាភិបាលតៃវ៉ាន់ ដែលព្យាយាមទិញដោយផ្ទាល់ពីក្រុមហ៊ុន BioNTech និងបានធ្វើការថ្កោលទោសរិះគន់ទីក្រុងប៉េកាំង ថាបានធ្វើការរារាំងដល់កិច្ចព្រមព្រៀងទិញថ្នាំវ៉ាក់សាំង សម្រាប់ហេតុផលនយោបាយ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នានាថ្ងៃចន្ទនេះ ក្រុមហ៊ុនទាំងពីរ បាននិយាយថា...
បរទេស៖យោធាចិន បាននិយាយថា បានបណ្ដេញនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង ដែលខ្លួននិយាយថា ធ្វើដំណើរចូល ដោយខុសច្បាប់ក្នុងដែនទឹកចិន នៅជិតប្រជុំកោះប៉ារ៉ាសែល នាថ្ងៃចន្ទនេះ ដែលជាគម្រប់ខួបនៃសេចក្តីសម្រេច របស់តុលាការអន្តរជាតិ ដែលថា ទីក្រុងប៉េកាំងគ្មានកម្មសិទ្ធិលើដែន សមុទ្រចិនខាងត្បូងទេ។ ទីបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា នាវាចម្បាំងអាមេរិក USS Benfold បានធ្វើដំណើរចូល ទៅក្នុងដែនទឹកនៃប្រជុំកោះប៉ារ៉ាសែល ដោយគ្មានអនុញ្ញាតយល់ព្រមពីរដ្ឋាភិបាលចិន ដែលនេះជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសចិន...
បច្ចុប្បន្នភាពក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងនៅតំបន់អាស៊ី បានលើកឡើងថា ក្នុងរយៈពេលប្រហែល៥សប្តាហ៍កន្លងមកនេះ ករណីឆ្លងរាលដាលវីរុសCovid-19នៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំងពីផលប៉ះពាល់ផ្នែកសុខភាព និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ។ ក្រុមអ្នកជំនាញដដែលបានបន្តថា ប្រទេស៥ក្នុងចំណោម ប្រទេសជាសមាជិកអាស៊ានទាំង១០ គឺមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ និងសហភាពមីយ៉ានម៉ា ជាប្រទេសដែលកំពុងប្រឈមមុខនឹងកំណើនឆ្លងវីរុសCovid-19ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ លាយឡំដោយការឆ្លងរាលដាលវីរុស Covid-19 បម្លែងខ្លួនថ្មីប្រទេស...
បរទេស៖ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន របស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនទើបបានផែនការសកម្ម៣ឆ្នាំព្រៀង ដើម្បីអភិវឌ្ឍលើឧស្សាហកម្មអ៊ីនធឺណេតរបស់ប្រទេស ដែលធ្វើការប៉ាន់ស្មានថា វិស័យនោះអាចមានទំហំទឹកប្រាក់ជាង២៥០ពាន់លានយ័ន ស្មើនឹង៣៨,៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៣។ សេចក្តីព្រាងនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលអាជ្ញាធរចិនបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើការព្រាងច្បាប់ ដើម្បីគ្រប់គ្រងឲ្យកាន់តែប្រសើរឡើង នូវការផ្ទុកទិន្នន័យ ការផ្ទេរទិន្នន័យ និងភាពឯកជននៃទិន្នន័យផ្ទាល់ខ្លួន។ តាមសេចក្តីរាយការណ៍ កាលពីចុងសប្ដាហ៍ រដ្ឋបាលអ៊ីនធឺណេតរបស់ប្រទេសចិន បានស្នើច្បាប់ព្រាង ដោយអំពាវនាវក្រុមហ៊ុនបច្ចេកវិទ្យាដែលសម្បូរដោយទិន្នន័យទាំងអស់ ដែលមានអ្នកប្រើលើស១នាក់នាក់...
បរទេស៖ ក្រោយមានការលើកឡើងពី សម្ព័ន្ធមិត្តអាមេរិក ដូចជា ប្រទេសកូរ៉េខាងត្បូង ជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់ សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើងមួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធ លើប្រទេសដទៃទៀត។ លោក Kang Hyon Chol ដែលគេស្គាល់ថា ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅសមាគមលើកម្ពស់ការដោះដូរសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិ...