ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ BioNTech ក្នុងកិច្ចព្រមព្រៀងជាង ៣០០លានដុល្លារ

បរទេស៖ក្រុមហ៊ុនផលិត ឧបករណ៍អេឡិកត្រូនិកតៃវ៉ាន់ នាពេលថ្មីៗនេះ បានធ្វើកិច្ចព្រមព្រៀងដែល គេរង់ចាំជាយូរមួយ ជាមួយក្រុមហ៊ុនឱសថចិនដីគោក ដើម្បីទិញថ្នាំវ៉ាក់សាំងកូវីដ១៩ BioNTech ចំនួន១០លានដូស សម្រាប់ទឹកប្រាក់៣៥០លានដុល្លារ និងនាំចូលដោយត្រង់ពីប្រទេសអាល្លឺម៉ង់។

ថ្នាំវ៉ាក់សាំងនេះ តាមសេចក្តីរាយការណ៍ នឹងត្រូវផ្តល់ឲ្យរដ្ឋាភិបាលតៃវ៉ាន់ ដែលព្យាយាមទិញដោយផ្ទាល់ពីក្រុមហ៊ុន BioNTech និងបានធ្វើការថ្កោលទោសរិះគន់ទីក្រុងប៉េកាំង ថាបានធ្វើការរារាំងដល់កិច្ចព្រមព្រៀងទិញថ្នាំវ៉ាក់សាំង សម្រាប់ហេតុផលនយោបាយ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នានាថ្ងៃចន្ទនេះ ក្រុមហ៊ុនទាំងពីរ បាននិយាយថា ពួកគេនឹងទិញម្នាក់៥លានដូស ពីក្រុមហ៊ុន BioNTech ហើយម្នាក់ៗនឹងត្រូវចំណាយប្រាក់១៧៥លានដុល្លារ សម្រាប់ថ្នាំវ៉ាក់សាំងនោះ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន SCMP នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នៃក្រុមហ៊ុនទាំងពីរនោះ បាននិយាយយ៉ាងដូច្នេះថា “ដូសថ្នាំវ៉ាក់សាំង នឹងត្រូវបរិច្ចាគជូនដល់មជ្ឈមណ្ឌល គ្រប់គ្រងជម្ងឺនៃក្រសួងសុខាភិបាល និងសុខុមាលភាព”៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top