បរទេស៖ ក្រោយទីក្រុងតេអេរ៉ង់ចាប់ផ្តើម ដំណើរការផលិតលោហៈអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់រួច មន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត មានក្តីព្រួយបារម្ភពីសកម្មភាព នុយក្លេអ៊ែកើនឡើងរបស់អ៊ីរ៉ង់ ដែលគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់។ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមដំណើរការ ចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូម ហើយទង្វើនេះ អាចនឹងជួយអ៊ីរ៉ង់ អភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ និងត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក និងមហាអំណាចអឺរ៉ុបនានា។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ គណៈប្រតិភូពួកតាលីបង់មួយ នៅក្នុងទីក្រុងមូស្គូ បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមខ្លួនបានគ្រប់គ្រងលើជាង ៨៥ភាគរយ នៃទឹកដីក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានអះអាងចំពោះប្រទេសរុស្ស៊ីថា ខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេស ត្រូវគេប្រើប្រាស់ជាទីតាំង វាយប្រហារអ្នកដទៃនោះទេ។ កងកម្លាំងបរទេសនានា រួមទាំងសហរដ្ឋអាមេរិកផង នាពេលបច្ចុប្បន្ននេះ កំពុងតែដកកងទ័ពរបស់ខ្លួន ក្រោយការប្រយុទ្ធរយៈពេលជិត ២០ឆ្នាំ ហើយការដកទ័ពនេះ បានធ្វើឲ្យពួកបះបោរតាលីបង់ ក្រអឺតក្រទមព្យាយាមដើម្បីដណ្ដើម ការកាន់កាប់ទឹកដីថ្មីនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកនឹងមិនបញ្ជូនកងកម្លាំងអាមេរិក ជំនាន់ផ្សេងមួយទៀតទៅធ្វើសង្គ្រាម នៅអាហ្វហ្គានីស្ថាននោះឡើយ ដោយសន្យាបញ្ចប់បេសកកម្ម យោធាអាមេរិកនៅទីនោះត្រឹមថ្ងៃទី៣១ ខែសីហា។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានថ្លែងអំពីកិច្ចប្រឹងប្រែងដកទ័ព នៅក្នុងបន្ទប់ខាងកើតនៃសេតវិមាន ដោយឆ្លើយសំនួរពីអ្នកសារព័ត៌មាន និងការពារការសម្រេចចិត្តនៃរដ្ឋបាលរបស់លោក...
បរទេស៖ ប្រធានាធិបតីហៃទី លោក Jovenel Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះឯកជនរបស់គាត់ កាលពីព្រឹកថ្ងៃពុធ ហើយភរិយារបស់គាត់ បានរងរបួសនៅក្នុងការវាយប្រហារនេះ។ ប៉ូលីសហៃទី ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណជនល្មើស ដែលត្រូវបានសង្ស័យគឺមានចំនួន ២៨ នាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ នេះជាវីដេអូដែលបង្ហាញ ម៉ាកសញ្ញារថយន្តដ៏ល្បីល្បាញ លំដាប់ពិភពលោកដោយមានតែ១៤៩គ្រឿង តែប៉ុណ្ណោះនៅទូទំាងពិភពលោក៕ សូមទស្សនាទស្សនាពិធីសម្ពោធដ៏អស្ចារ្យ របស់ម៉ាកសញ្ញារថយន្តដ៏ល្បីល្បាញ ខាងក្រោមនេះ៖
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមីយ៉ាន់ម៉ា នឹងបិទទ្វារដំណើរការជាបណ្តោះអាសន្នសម្រាប់សាលារៀនទាំងអស់ ដោយសារតែថ្មីៗនេះបានរកឃើញវត្តមាននៃការផ្ទុះឡើងនូវវីរុសក្លាយពូជបង្កជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏ មួយនេះ ។ ការបិទគ្រឹះស្ថានអប់រំមូលដ្ឋាន ក្នុងនោះរាប់ទាំងសាលារៀនឯកជន និងពុទ្ធិកវិទ្យាល័យ បន្ទាប់ពីបានបើកដំណើរការឡើងវិញកាលពីខែមុន ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រនេះ និងរហូតដល់ថ្ងៃទី២៣ ខែកក្កដា...
បង់ក្លាដែស៖ សេវាកម្មគ្រាអាសន្នបានឲ្យដឹងថា អគ្គិភ័យដ៏ធំមួយបានលេបត្របាក់ រោងចក្រមួយកន្លែង នៅបង់ក្លាដែស ដែលបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់ ដែលជាប់ខ្លួននៅក្នុងអណ្តាតភ្លើង ហើយបង្ខំឱ្យកម្មករលោតផ្លោះដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ពីជាន់ខាងលើ។ មនុស្សប្រហែល ៣០ នាក់បានរងរបួសនៅក្នុងអគ្គិភ័យនេះ ហើយសាច់ញាតិ និងកម្មករផ្សេងទៀតរាប់រយនាក់បានរង់ចាំ ដោយអន្ទះសានៅ ខាងក្រៅរោងចក្រអាហារ នៅពេលដែលវាបន្តឆេះយ៉ាងសន្ធោសន្ធៅ។ សាច់ញាតិដែលមិនបានបញ្ជាក់ អត្តសញ្ញាណនៃជនរងគ្រោះ...
បរទេស៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញបង្ហាញនូវគំនូរជាគំរូថ្មីនៃយន្តហោះទម្លាក់គ្រាប់ B-21 Raider នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។ គំរូថ្មីនេះ គឺផ្អែកលើយន្តហោះពិតប្រាកដ និងការបកស្រាយរបស់វិចិត្រករចំពោះការរចនាយន្តហោះទម្លាក់គ្រាប់ ជាមួយមូលដ្ឋានទ័ពអាកាស Edwards នៅរដ្ឋកាលីហ្វូញ៉ា ជាទីដែលវានឹងឆ្លងកាត់ការតេស្តសាកល្បង។ ឆ,ស១គួរបញ្ជាក់ថា គម្រោង ការវិភាគនិងរបាយការណ៍ទាំងអស់ សម្រាប់ការហោះហើររបស់យន្តហោះទម្លាក់គ្រាប់...
បរទេស៖អង្គការសម្ពន្ធមិត្តយោធាណាតូ បានធ្វើសេចក្តីប្រកាសថា យន្តហោះចម្បាំង F-16 ចំនួន៤គ្រឿងរបស់កងកម្លាំងជើងអាកាសតួកគី និងកងទ័ពចំនួន៨០នាក់ កំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដើម្បីជួយក្នុងភារកិច្ចល្បាតដែនអាកាសបស់ណាតូ។ តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងនិងកងទ័ពតួកគី បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Malbork ក្នុងប្រទេសប៉ូឡូញភាគខាងជើង កាលពីថ្ងៃអង្គារ សម្រាប់ការចាត់តាំងរយៈពេល១០សប្ដាហ៍ ជាមួយកងទ័ពអាកាសប៉ូឡូញ និងកងកម្លាំងដទៃទៀត ក្នុងដំណើរគាំទ្រដល់បេសកកម្មល្បាតដែនអាកាសរបស់ណាតូ នៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការណាតូបាននិយាយថា វត្តមានបច្ចុប្បន្នរបស់កងកម្លាំងជើងអាកាសអេស្ប៉ាញនៅប្រទេសលីទុយអានី...
រដ្ឋបាលរាជធានី ផ្អាកជាបណ្តោះអាសន្ន អាជីវកម្មមានហានិភ័យ ឆ្លងជំងឺកូវីដ១៩ និងហាមមិនឲ្យប្រមូលផ្តុំ ១៤ថ្ងៃ គិតត្រឹមម៉ោងសូន្យ ថ្ងៃទី១០កក្កដា តទៅ