បរទេស៖ក្រុមមន្ត្រី នៃក្រសួងការពារជាតិអ៊ុយក្រែន នៅសប្តាហ៍នេះ កំពុងទទួលរងការរិះគន់ យ៉ាងខ្លាំងថា បានសើចចំអកទៅលើ យោធាជាស្ត្រីតាមរយៈរូបភាពយោធាជាស្ត្រី ជាច្រើននាក់ ដែលកំពុងដើរក្បួន ប៉ុន្តែបែរជាបានប្រើប្រាស់ស្បែកជើង កែងទៅវិញ។ រូបភាពនេះ ត្រូវបានក្រសួង ការពារជាតិអ៊ុយក្រែន យកមកប្រើប្រាស់ ដើម្បីធ្វើការផ្សព្វផ្សាយត្រៀម ព្រឹត្តិការណ៍ខួបលើកទី៣០ នៃពិធីបុណ្យឯករាជ្យជាតិ របស់ខ្លួនដែលគ្រោងធ្វើឡើង នៅក្នុងខែសីហាខាងមុខនេះ។ ពលរដ្ឋអ៊ុយក្រែន ព្រមទាំងក្រុមអ្នកច្បាប់...
ភ្នំពេញ៖ ក្រោយលេចលឺព័ត៌មាន តាមបណ្ដាញសង្គមជាបន្តបន្ទាប់ ថាប្រទេសថៃគ្រោងសាងសង់ប្រាសាទដូចយកគំរូតាមប្រាសាទអង្គរវត្តដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មធ្ងន់ៗនិងប្រកាសដាច់អហង្ការថា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នកលួចចម្លងទ្រព្យសម្បត្តិដូនតាយើងនោះឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែ កក្កដា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ចេញប្រតិកម្មថា”សៀមមិនចោលមាយាទអាក្រក់ យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្សក្នុងពិភពលោកផងពីព្រោះថាពិភពលោកស្គាល់ច្បាស់ណាស់អំពីកេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរខ្លាំងរហូតវ៉ៃសៀមខ្ទិចម្តងជាពីរដងហើយក្នុងប្រវត្តិសាស្រ្តដូច្នេះសៀមឈប់ដេកស្រម៉ៃលួចកេរ្តិ៍ខ្មែរទៀតទៅ...
អាឡឺម៉ង់ លើកលែង បម្រាមអ្នកដំណើរមកពី អង់គ្លេស ព័រទុយហ្គាល់ និងឥណ្ឌា ដែលកូវីដ១៩ ប្រទេទថ្មី ខ្លាំងបំផុត
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មិនទាន់ខ្វះអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ឡើយ គឺមានគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺ។ លោកស្រីរដ្ឋលេខាធិការ លើកឡើងបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ មួយចំនួននិយាយថា ដោយសារ ខ្វះអុកស៊ីសែន សម្រាប់ព្យាបាល អ្នកកើតជំងឺកូវីដ-១៩...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រារព្ធធ្វើព្រឹត្តិការណ៍ទី៤កក្កដា នៅសេតវិមាន ដើម្បីជាការអបអរសាទរ ចំពោះសមិទ្ធផលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា ទន្ទឹមនឹងការរំឭកដល់ជីវិតដែលបាន បាត់បង់ដោយសារជម្ងឺដ៏សាហាវនេះ។ បុគ្គលិកសំខាន់ៗ និងគ្រសារយោធាប្រមាណ ១.០០០នាក់ ត្រូវបានទទួលដោយលោកប្រធានាធិបតី និងស្ត្រីទីមួយអាមេរិក លោកស្រី Jill Biden នៅទីលានខាងត្បូងនៃសេតវិមាន កាលពីថ្ងៃអាទិត្យ...
បរទេស៖ នៅថ្ងៃទី ១ ខែកក្កដា របបយោធារបស់មីយ៉ាន់ម៉ា បានបញ្ចប់រយៈពេល ៥ ខែក្នុងឋានៈជាអ្នកគ្រប់គ្រងប្រទេសបន្ទាប់ពី ការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសានស៊ូជី ដែលបានជាប់ឆ្នោតតាមបែប ប្រជាធិបតេយ្យនៅថ្ងៃទី១ ខែកុម្ភៈ។ យោងតាមវែបសាយ THE CITIZEN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សជាង ៨០០នាក់ត្រូវបានសម្លាប់...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមចំនួន ១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១២លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នឹងស្នាក់នៅផ្ទះមួយសប្តាហ៍ បន្ទាប់ពីលោកបានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ ដែលពេលក្រោយមកបានធ្វើតេស្ត៍វិជ្ជមានមេរោគកូវីដ១៩ ក្នុងកំឡុងព្រឹត្តិការណ៍ដែលប្រារព្ធធ្វើដើម្បីកត់សម្គាល់ការបើកឡើងវិញនូវកោះភូកេត ដើម្បីទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការរោគរួច។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃចន្ទថា លោកនាយករដ្ឋមន្រ្តីដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញជាមួយថ្នាំវ៉ាក់សាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រីតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិនិយោគនៃកម្ពុជា និងបញ្ហាផ្សេងៗ មួយចំនួនទៀត ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងមកថា ចាប់ពីថ្ងៃទី៧-១៣កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង។ ក្នុងនោះ ក្រសួងក៏បានឲ្យពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្នជាពិសេសអ្នករស់នៅ តំបន់មាត់សមុទ្រ ៕