ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៧៨នាក់បន្ថែមទៀត ក្នុងនោះ (០៦ ករណីសហគមន៍ និង៧២ ករណីនាំចូលពីប្រទេសថៃ) នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤៦៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥១៧នាក់ ស្លាប់១៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៨នាក់បន្ថែមទៀត។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៨ នាក់ ខណៈមានករណី ជាសះស្បើយចំនួន ៣១៩នាក់ និងស្លាប់ម្នាក់ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៧នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៦នាក់ ខណៈមានករណីជាសះស្បើយ ចំនួន១៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ ១១៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៦០៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥០៣នាក់ ស្លាប់៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០នាក់ និងស្លាប់ ចំនួន១នាក់នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤១៧នាក់ បានព្យាបាលជាសះស្បើយ ចំនួន៥៦២នាក់ ស្លាប់១៥នាក់ និង៨៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងសាធារណការ រៀបរាប់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើត ប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី ម៉ែត្រនិងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២,៨០គីឡូម៉ែត្រ មានទទឹង សរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤,៨០គីឡូម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥,៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ (ផ្លូវមេ៣២,១៩គីឡូម៉ែត្រ និងផ្លូវខ្នែង៥,៣៧គីឡូម៉ែត្រ)។ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជា ផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូន វាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាង លិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេន័រថ្មី របស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ(AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។ គម្រោងផ្លូវនេះ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ផ្លូវខ្នែង)។ គម្រោងផ្លូវនេះ មានស្ពានវែងប្រវែង៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើត ប្រវែង៦៣០ម៉ែត្រ ទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រ x ៨ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ម៉ែត្រ និងទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រx៥ម៉ែត្រ និងស្ពានមធ្យមនិង ខ្លីមានចំនួន៦កន្លែង ប្រវែងសរុប ៤៨៨ ម៉ែត្រ ក្នុងផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង១៣០ម៉ែត្រ ស្ពានរំលងប្តូរ ទិសចំនួនពីរឋិត(Interchange) នៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ៣ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ និងមានស្ពានរំលង(Flyover)ចំនួនពីរគឺឋិតនៅផ្លូវជាតិលេខ៤ ប្រវែងតួស្ពាន៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន៣០x៥,៥ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាសរុប ប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោម ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងតម្លៃត្រួត ពិនិត្យគម្រោង ៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុន...
ភ្នំពេញ: ថ្ងៃទី ២៩ និង ៣០ ខែមិថុនា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ដែល ជាក្រុមហ៊ុន ផលិតស៊ីម៉ងត៍ឈានមុខគេ មួយ នៅ កម្ពុជា បាន ណែនាំ ផលិតផល Camel Opti-Flow របស់ ខ្លួន ដែល ជាផលិតផលថ្មីកាន់តែ ប្រសើរ នាពិធីបើកសម្ពោធផលិតផល តាមប្រព័ន្ធ អនឡា ញ លើកដំបូងរយៈពេល ២ ថ្ងៃ ហើយ ក្រុមហ៊ុន ពិតជាមានមោទនភាពដែល ខ្លួន អាចបង្កើត ផលិតផលថ្មីនេះចេញជារូបរាងឡើង ដែលបំពេញទៅតាម តម្រូវការ របស់ អតិថិជន ។ តាមរយៈកម្មវិធីសិក្ខាសាលា តាមប្រព័ន្ធ អនឡាញ ចំនួនពីរ ម៉ោង នេះ អ្នក ចូលរួម ពិធី នេះទទួលបាននូវ ការស្វែងយល់ សេចក្ដីលម្អិតនៅពីក្រោយ បច្ចេកវិទ្យា ផលិតស៊ីម៉ងត៍ ដែល ពោរពេញ ដោយ គំនិតច្នៃប្រឌិត ថ្មីពិសេស ដែល នាំទៅរក ការអភិវឌ្ឍ ឡើងនូវ ផលិតផល Camel Opti-Flow តាមរយៈ ការធ្វើបទ បង្ហាញ ដែល ដឹកនាំដោយ លោក Graeme Bride នាយករោងចក្រស៊ីម៉ងត៍ ហើយអ្នកចូលរួមក៏ត្រូវបានស្វែងយល់បន្ថែម បច្ចេកវិទ្យាពីក្រោយផលិតផលស៊ីម៉ងត៍លាយស្រាប់ ដែល ត្រូវបាន ធ្វើបទបង្ហាញ ជូន ដោយ បណ្ឌិត Moussa Baalbaki ដែល ជាប្រធាន ផ្នែក សម្ព័ន្ធផលិតផល និង ដំណោះស្រាយ នៃ Insee Group។ ដោយផលិត ឡើង អនុលោម តាម ស្តង់ដារផលិតកម្ម ASTM C1157/C1157-11 សម្រាប់ ស៊ីម៉ងត៍ Portland Composite Cement និង TIS 2594-2556 Portland Composite Cement។ លោក វ៉ា កក្កដា ដែល ជាអ្នកជំនាញផ្នែកបច្ចេកទេស របស់ ក្រុមហ៊ុន បាន ពន្យល់ ថា ផលិតផល ថ្មីនេះ ត្រូវ បាន អភិវឌ្ឍឡើងដោយ បំពេញ ទៅតាម តម្រូវការរបស់ អតិថិជន ។ លោក វ៉ា កក្កដា បាននិយាយថា៖ “យើង ស្ដាប់ និង ទទួលយក យោបល់កែលម្អដែល អតិថិជន បាន ផ្ដល់ឲ្យ ហើយយើង អាច និយាយ ដោយ មោទនភាពបាន ថាផលិតផល Camel Opti-Flow នេះ ផ្ដល់ ជូន នូវឧត្ដមប្រយោជន៍ ចំនួន ៣ ធំៗ៖ គឺ (១) វាមានភាពងាយស្រួលធ្វើការបំផុត (២) មានការសន្សំសំចៃបំផុត និង (៣) ផ្តល់កំលាំងបេតុងដែលខ្លាំងបំផុតនៅលើទីផ្សារ”។ លោកបានបន្ថែមទៀតថា ផលិតផលថ្មីនេះ គឺអាចផ្គត់ផ្គង់ជូន ក្រុមហ៊ុនបេតុង លាយស្រេច ឬ រោងចក្រផលិតគ្រឿងបង្គុំរួចជាស្រេចធ្វើពីបេតុង ឬរាល់ផលិតផល ធ្វើពីបេតុងផ្សេងៗ CPM។ លោក Nicholas George បានមានប្រសាសន៍ក្នុងពិធី នេះ យ៉ាងដូច្នេះថា៖ “បេសកកម្មរបស់ ក្រុមហ៊ុន គឺយើងប្ដេជ្ញា ផ្ដល់តែផលិតផលដែលមាន គុណភាពខ្ពស់ បំផុត ជានិច្ច ជូន អតិថិជន របស់ យើង នៅក្នុង តំបន់ ដោយ យើង មាន រោងចក្រ ដែលមានសមត្ថភាព ផលិត ស៊ីម៉ងត៍ប្រចាំថ្ងៃ បាន លើសពី ៥.៥០០ តោន ដើម្បីបំពេញ តម្រូវ ការ ទីផ្សារ ”។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចាប់ផ្តើមនៅឆ្នាំ ២០១៥ ជាក្រុមហ៊ុនដែលចូលរួមភាគហ៊ុនរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុន ស្យាម ស៊ីតធី ស៊ីមេន មកពីប្រទេសថៃ។ ក្រុមហ៊ុនបានសាងសង់រោងចក្រ ស៊ីម៉ងត៍ដ៏ទំនើប ហើយ រោងច ក្រ នេះ មានទីតាំង ស្ថិត នៅ តាម បណ្ដោយ ផ្លូវជាតិ ៣១ ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយ មា ស ខេត្តកំពត ប្រទេសកម្ពុជា ។ សម្រាប់ ព័ត៌មាន បន្ថែម សូមធ្វើការទំនាក់ទំនង មក កាន់៖ ០២៣ ២១៦ ៣៨០។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ...
New York៖ រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបាននិយាយថា យន្ដហោះដឹកទំនិញប៊ូអ៊ីង ៧៣៧ ដែលមាននាវិកពីរនាក់ជិះនៅលើនោះ បានបង្ខំឱ្យចុះចតបន្ទាន់នៅលើទឹក នៃកោះ Honolulu កាលពីថ្ងៃសុក្រ បន្ទាប់ពីអ្នកបើកយន្តហោះ បានរាយការណ៍ពីបញ្ហាម៉ាស៊ីន។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិកបានរាយការណ៍ថា អ្នកទាំងពីរនាក់ដែលស្ថិតនៅលើយន្តហោះ គឺក្នុងស្ថានភាពធ្ងន់ធ្ងរ។...