ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៧នាក់ថ្មី និងករណីជាសះស្បើយជំ ចំនួន ១១១នាក់ ។
បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចតំបន់ស្វយ័តទីបេ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ហើយនេះគឺជាដំណើរទស្សនកិច្ចដំបូង របស់លោកទៅកាន់តំបន់នេះ ក្នុងនាមជាមេដឹកនាំជាតិ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចបែបនេះដំបូង ធ្វើឡើងដោយមេដឹកនាំកំពូលរបស់ប្រទេសចិន ក្នុងរយៈជាង៣ទសវត្សកន្លងមកនេះ។ នៅក្នុងរូបភាពមួយ ដែលចេញនៅថ្ងៃសុក្រនេះ...
បរទេស៖រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាស អំពីការស្វាគមណ៍របស់ខ្លួនចំពោះ ការសម្រេចចិត្តដោយក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដើម្បីសិទ្ធមនុស្សចំពោះការសម្រេចចិត្តក្នុងការបើកការស៊ើបអង្កេតមួយ ទៅលើករណីប្រើប្រាស់អំពើហិង្សាដោយ អ៊ីស្រាអ៊ែលមកលើជន ប៉ាឡេស្ទីន នាពេលកន្លងមក។ ក្រសួងការបរទេសរបស់ប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានឆ្លុះបញ្ចាំងអំពីការតស៊ូរបស់សហគមន៍អន្តរជាតិ ដើម្បីអនុវត្តច្បាប់អន្តរជាតិសម្រាប់សិទ្ធមនុស្សនៅ ប៉ាឡេស្ទីន។ គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិ Nazhat Shameem Khan បានប្រកាសចាត់តាំងមនុស្ស៣នាក់ដែលមានដូចជាលោក...
បរទេស៖ អ្នកជំនាញខាងជំងឺផ្លូវដង្ហើម កាលពីម្សិលមិញ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ការទិញវ៉ាក់សាំងស៊ីណូវាក់ របស់ចិនរហូតដល់មានការចាក់ថ្នាំជំនាន់ថ្មី ដែលអាចការពារប្រឆាំងនឹងគ្រប់ប្រភេទវីរុសកូរ៉ូណាវ៉ា ត្រូវបានបង្កើតឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីនាពេលថ្មីៗនេះបានយល់ព្រមទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ចំនួន ១០,៩ លានដូសបន្ថែមទៀត ដែលមានតម្លៃ ៦,១ ពាន់លានបាត។...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរាយការណ៍ថា មានករណីឆ្លងថ្មីវីរុស Covid-១៩ ចំនួន ១៤.៥៧៥ ករណី និងមានអ្នកស្លាប់ចំនួន ១១៤ នាក់បន្ថែមទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ១៤.៥៧៥ ករណីនោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណីរកឃើញអ្នក វិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី និងមានករណីជាសះស្បើយ ៩៨នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៣០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ អមដំណើរដោយអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យសិក្សា ដើម្បីកែលម្អសោភ័ណភាព តាមដងទន្លេ ក្នុងក្រុងកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា...
ភ្នំពេញ ៖ ក្រុមហ៊ុនទូរស័ព្ទស្មាត (smart) បានធ្វើការបកស្រាយក្រោយ មានការភ័ន្តច្រឡំរឿងលក់លេខទូរស័ព្ទដែលអតិថិជនកំពុងប្រើប្រាស់ ទៅឲ្យអតិថិជនថ្មី។ ការបកស្រាយនេះ ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យក្រុមហ៊ុនទូរស័ព្ទស្មាត (smart) ធ្វើការសុំទោសជាសាធារណៈបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនកាត់ផ្តាច់លេខទូរស័ព្ទដែល អតិថិជនកំពុងប្រើប្រាស់យកទៅលក់ឲ្យអតិថិជនថ្មី។ ក្នុងនោះ ក្រសួងឲ្យក្រុមហ៊ុនត្រូវទទួលខុសត្រូវផ្តល់សំណងខូចខាតដល់ម្ចាស់ដើម ចំពោះបុគ្គលណាពាក់ព័ន្ធករណីនេះនឹង ទទួលខុសត្រូវមុខច្បាប់ ៕
បរទេស៖ អភិបាលក្រុងបាងកក លោក Aswin Kwanmuang បាននិយាយថា រដ្ឋបាលក្រុងបាងកក គ្រោងនឹងបើកមជ្ឈមណ្ឌលចត្តាឡីស័កហគមន៍ចំនួន ៥៣ កន្លែង នៅដើមខែក្រោយចំពោះករណី Covid-19 រង់ចាំការចូលមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា សាលាក្រុងបានត្រៀមបើកមណ្ឌលចត្តាឡីស័កចំនួន ២៣...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៥០% នៃគម្រោង។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនាឆ្នាំ២០២៣ ។ នេះបើតាមផ្សាយរបស់ មន្ទីរសាធារណការរាជធានីភ្នំពេញ ។ គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មី...