Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៩៥នាក់ ជាសះស្បើយ ៩៨នាក់ និងស្លាប់ ២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណីរកឃើញអ្នក វិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី និងមានករណីជាសះស្បើយ ៩៨នាក់ និងស្លាប់២នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៣០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១,៣៤២នាក់ និងកំពុងសម្រាកព្យាបាល ៩៣១នាក់ ស្លាប់ ២៧នាក់៕

To Top