ព័ត៌មានអន្តរជាតិ

ប្រធានផ្នែកសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ Vichaiyut របស់ប្រទេសថៃ អំពាវនាវឱ្យរដ្ឋាភិបាល ឈប់ទិញ វ៉ាក់សាំងពី ប្រទេសចិន

បរទេស៖ អ្នកជំនាញខាងជំងឺផ្លូវដង្ហើម កាលពីម្សិលមិញ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ការទិញវ៉ាក់សាំងស៊ីណូវាក់ របស់ចិនរហូតដល់មានការចាក់ថ្នាំជំនាន់ថ្មី ដែលអាចការពារប្រឆាំងនឹងគ្រប់ប្រភេទវីរុសកូរ៉ូណាវ៉ា ត្រូវបានបង្កើតឡើង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីនាពេលថ្មីៗនេះបានយល់ព្រមទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ចំនួន ១០,៩ លានដូសបន្ថែមទៀត ដែលមានតម្លៃ ៦,១ ពាន់លានបាត។

លោក Manoon Leechawengwongs ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Vichaiyut បាននិយាយថា ខណៈពេលដែលវ៉ាក់សាំងស៊ីណូវ៉ាកមានប្រសិទ្ធភាពការពារជំងឺនិងមរណភាពធ្ងន់ធ្ងរនោះ , ភាពស៊ាំដែលវ៉ាក់សាំងផ្តល់ដោយធម្មជាតិ កាត់បន្ថយតាមពេលវេលា។

លោកបន្តថា ដូច្នេះរដ្ឋាភិបាលគួរតែបញ្ឈប់ការទិញវ៉ាក់សាំងនេះរហូតដល់មានវ៉ាក់សាំងជំនាន់មួយ ដែលមានប្រសិទ្ធភាពប្រឆាំង នឹងវីរុសឆ្លងវីរុសទាំងអស់៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top